Cctimesw1140xh150cm copy

ក្រសួងដែនដីសម្រេច«វាស់វែង»ដីបានជិត២លានក្បាលទូទាំងប្រទេសត្រៀមអបអរខួប៤០ឆ្នាំការចេញបណ្ណកម្មសិទ្ធិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ផែនការរបស់ខ្លួន ក្នុងគោលនយោបាយ "ចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និង បរិយាកាលគ្មានវិវាទ" ដោយកំពុងជំរុញចុះវាស់វែងដីធ្លីនូវទូទាំងប្រទេសឱ្យសម្រេចបានក្នុង១ថ្ងៃពី ១២០០០ដល់១៥០០០ក្បាលដី ដើម្បីគ្រោងធ្វើបុណ្យខួប៤០ឆ្នាំគត់នៃការចញបណ្ណកម្មសិទ្ធិ ក្រោយសង្គ្រាមបំផ្លាញប្រទេសខ្ទេចខ្ទីកាលពីទសវត្សរ៍ឆ្នាំ១៩៧០។

ក្នុងមហិច្ឆតាការចុះបញ្ជីដីធ្លីបង្ហើយ គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងដែនដី បានចុះវាស់វែងដីធ្លីនៅទូទាំងប្រទេស បានចំនួន ១៨៣២៧៩៣ ក្បាលដី បិទផ្សាយជាសាធារណៈបាន ៦៧៥ ភូមិ៥៧៣០៥២ ក្បាលដី ចេញបណ្ណកម្មសិទ្ធិ ២៦៦២០៣ក្បាលដី និង ចែកជូនដល់ប្រជាពលរដ្ឋបាន ១៧៥៧៨០ បណ្ណ។

បើតាមក្រសួងដែនដី បានប៉ាន់ប្រមាណថា ក្បាលដីដែលមិនទាន់ចុះបញ្ជីមានប្រមាណជា៥លានក្បាលដី ដែលត្រូវចុះវាស់វែងបញ្ជីរយៈពេល២ឆ្នាំ ពោលគឺឆ្នាំ ២០២៤ ដល់ ២០២៥ ដើម្បីបង្កើតជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ហើយបញ្ជូនក្នុងប្រព័ន្ធគ្រងគ្រងលុបបំបាត់ជម្លោះ វិវាទ នានាក្នុងសង្គម ទប់ស្តាត់ជនឆ្លៀតឱកាសកេងចំណេញនយោបាយនានា។

ដើម្បីសម្រេចនូវមហិច្ឆិតានៃគោលនយោបាយនេះ ក្រសួងដែនដី បានដាក់កម្លាំងចុះវាស់វែងប្រមាណជាង៥ពាន់នាក់ ក្នុងនោះមាន មន្ត្រីក្រសួង និង យុវជនស្ម័គ្រចិត្តតាមមូលដ្ឋានដោយក្នុង ១ថ្ងៃ ពី ១២,០០០ ដល់ ១៥,០០០ក្បាលដី ដើម្បីបញ្ចប់នៅឆ្នាំ ២០២៥ និង បន្តនីតិវិធីចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ បញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៨ ដើម្បីគ្រោងធ្វើពិធីបុណ្យ ខួប ៤០ឆ្នាំ(១៩៨៩-២០២៩) នៃការចេញបណ្ណកម្មសិទ្ធិទទួលស្គាល់កម្មសិទ្ធិដីធ្លីឯកជននៅកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង