ចិន៖ការិយាល័យព័ត៌មានជាតិរបស់ប្រទេសចិនបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី ២៥នេះ ដើម្បីណែនាំអំពីវឌ្ឍនភាពការងាររបស់ចិនក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ។
លោក អ៊ូ យាន ពីង(Wu Yuan bin) ប្រធាននាយកដ្ធានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំរាប់ការអភិវឌ្ឍសង្គមនៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបាននិយាយថា៖ បច្ចុប្បន្ននេះវ៉ាក់សាំងកូវីដ១៩របស់ចិនមានចំនួន ១១ បានចូលដល់ក្នុងដំណាក់កាលការសាកល្បងព្យាបាល(CLINICAL TRIAL)ហើយ ដោយក្នុងនោះ វ៉ាក់សាំងចំនួន ៤ ដែលបានចូលដល់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ហើយបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន។
តើនៅពេលណាទើបវ៉ាក់សាំងកូវីដ១៩នឹងទទួលបានការអនុញ្ញាតិអោយចេញនៅលើទីផ្សារនោះ?
យោងតាមលោក យ៉ាងស៊ឹង (Yang Sheng) ប្រធាននាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីឱសថ នៃស្ថាប័នត្រួតពិនិត្យឱសថជាតិរបស់ប្រទេសចិនបានឲ្យដឹងថា៖ វឌ្ឍនភាពនៃដំណាក់កាលសាកល្បងព្យាបាលដំណាក់កាលទី ៣ មានភាពលឿនរឺយូរត្រូវរងផលប៉ះពាល់ដោយកត្តាជាច្រើន ដូចជាចំនួនមនុស្សដែលទទួលវាក់សាំងសាកល្បង និងលទ្ធផលរបស់វាជាដើម។
លោកបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវនឹងប្រកាន់យកគោលការណ៍នៃកិច្ចការពិសេស ដើម្បីជំរុញអោយវាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិនចាប់ផ្តើមប្រើប្រាស់នៅលើទីផ្សារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តើប្រទេសចិននឹងផលិត វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួនប៉ុន្មានទៅ? ហើយតើនឹងត្រូវបែងចែកយ៉ាងដូចម្តេចដែរ?
ចំពោះសំណួរទាំងនេះ លោក ចឹង ចុង វួយ(Zheng Zhongwei) ប្រធានក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ១៩បានមានប្រសាសន៍ថា នៅឆ្នាំក្រោយសមត្ថភាពផលិតប្រចាំឆ្នាំនៃវ៉ាក់សាំងកូវីដអាចនឹងកើនឡើងដល់ជាង ១ ពាន់លានដូស។
លោកបន្តថា នៅពេលអនាគតការបែងចែក វ៉ាក់សាំងដូវីដ១៩នឹងត្រូវបានរៀបចំឡើងស្របតាមក្រុមមនុស្សទាំង៣ប្រភេទ ដូចជាក្រុមដែលមានហានិភ័យខ្ពស់ ក្រុមដែលមានគ្រោះថ្នាក់ខ្ពស់ និង ក្រុមប្រជាជនទូទៅ។
តើវ៉ាក់សាំងកូវីដ១៩នឹងមានតម្លៃប៉ុន្មាន?
ទាក់ទងនឹងការព្រួយបារម្ភជាសាធារណៈអំពីតម្លៃវ៉ាក់សាំងនេះ លោក ចឹង ចុង វួយបានមានប្រសាសន៍ថា៖ តម្លៃនៃវាក់សាំងនេះនឹងគឺជាវាពិតជាតម្លៃដែលអាចទទួលយកបានពីសាធារណជន៕