Cc time web banner 054637

ឱកាសយុវជនចូលរួម«ការផ្លាស់ប្តូរយុវជនអាស៊ាន» នៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការ ASEAN Youth Organization ជ្រើសរើសបេក្ខជនទូទាំងតំបន់អាស៊ានដើម្បីចូលរួមកម្មវិធី «ការផ្លាស់ប្តូរយុវជនអាស៊ាន» ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

បើតាមគេហទំព័រ ASEAN Youth Organization បានឱ្យដឹងថា កម្មវិធី «ការផ្លាស់ប្តូរយុវជនអាស៊ាន» កំពុងជ្រើសរើសបេក្ខជនដែលមានអាយុចន្លោះ ១៨ ដល់ ៣៥ ឆ្នាំ ដែលអាចនិយាយភាសាអង់គ្លេសបានល្អ និងមានលិខិតឆ្លងដែនចូលរួមក្នុងកម្មវិធីនេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់៖ https://aseanyouth.net/aye/ ឱ្យបានមុនថ្ងៃទី ៣១ សីហា ២០២៤។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៤។

កម្មវិធី ការផ្លាស់ប្តូរយុវជនអាស៊ាន ត្រូវបានរៀបចំដោយ AYO ដែលមានគោលបំណងលើកកម្ពស់ទំនាក់ទំនងអន្តរវប្បធម៌ក្នុងអាស៊ាន លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស សម្រាប់ការប្រមូលផ្តុំយុវជនដែលមានគំនិតដូចគ្នា ដើម្បីបង្កើតផលប៉ះពាល់ប្រកបដោយចីរភាព។ គួរបញ្ជាក់ផងដែរថា កម្មវិធី «ការផ្លាស់ប្តូរយុវជនអាស៊ាន» ធ្លាប់ត្រូវបានរៀបចំដោយជោគជ័យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង តាមប្រព័ន្ធអនឡាញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង