Cctimesw1140xh150cm copy

សង្រ្គាមអ៊ីស្រាអែលផ្តាច់ជីវិតជនជាតិ«ប៉ាឡេស្ទីន»ជាង៤ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាឡេស្ទីន៖ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅក្នុងតំបន់ហ្គាហ្សាបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៨,៨៤៨។

បើតាមសេចក្តីថ្លែងការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស ៥៤ នាក់នៅតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨.៨៤៨ នាក់ និងរបួសដល់ ៨៩.៤៥៩ នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។

កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាយន្តហោះចម្បាំងរបស់ខ្លួនក្នុងការ បានបើកការវាយប្រហារតាមអាកាសលើគោលដៅនានាក្នុងទឹកដីដែលឡោមព័ទ្ធដោយក្រុមសកម្មយុទ្ធដោយបានសម្លាប់យុទ្ធជនហាម៉ាស់ប្រហែល ២០ នាក់ ។

បន្ថែមពីលើនេះ កងកម្លាំងការពារអ៊ីស្រាអែល ក៏បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំងរបស់ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងសាលារៀនរបស់អង្គការសហប្រជាជាតិ ដែលផ្តល់ជម្រកដល់ជនភៀសខ្លួននៅជិត ទីក្រុង Gaza កាលពីថ្ងៃព្រហស្បតិ៍។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាង ៥០ លើកប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស់ និងកន្លែងផ្សេងទៀតដែលប្រើជាជម្រកសម្រាប់លាក់ខ្លួនរបស់ក្រុមហាម៉ាស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង