Cctimesw1140xh150cm copy

ប៉ូលីសបង្រ្កាគ្រឿងញឿនវៀតណាមពីររូប ត្រូវបានវៀតណាមកាត់ទោសពីបទជួញដូរគ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ជនល្មើសទាំងពីររូប/ VN Express

វៀតណាម៖ តុលាការវៀតណាមនៅខេត្ត Ha Tinh ភាគកណ្តាល ដោយកាត់ទោសឱ្យជាប់គុក១៥ និង១៨ ឆ្នាំ ពីបទជួញដូរគ្រឿងញៀនជាង ១៩៣ ក្រាម។ តុលាការខេត្ត Ha Tinh បានកាត់ទោសលោក Phan Xuan Hai អាយុ ៣៣ ឆ្នាំ អតីតមន្ត្រីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន ឱ្យជាប់គុក ១៨ ឆ្នាំ និងលោក Pham Quang Duong អាយុ ២៨ ឆ្នាំ អតីតមន្ត្រីឧក្រិដ្ឋកម្មគ្រឿងញៀន ជាប់គុក១៥ឆ្នាំ។ ចំពោះអ្នកពាក់ព័ន្ធនឹងករណីនេះ លោក Dang Van Dong អាយុ ៦១ ឆ្នាំ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៧ ឆ្នាំ ដោយត្រូវបានចោទប្រកាន់ពីបទផ្សំគំនិត ក្នុងការ ជួញដូរគ្រឿងញៀនខុសច្បាប់ជាមួយគ្នា។

តាមតុលាការវៀតណាមក្នុងខែមិថុនាឆ្នាំ ២០២២ លោក Pham Quang Duong ជាមន្ត្រីប៉ូលីសបានជួបលោក Dang Van Dong ដើម្បីប្រមូលព័ត៌មានអំពីសកម្មភាពរបស់បុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ ក្រោយពីធ្វើការជាមួយគ្នាបានមួយរយៈ នៅខែមីនា ឆ្នាំ២០២៣ លោក Pham Quang Duong បានសុំលោក Dang Van Dong ទិញថ្នាំញៀនមេតំហ្វេតាមីន ដើម្បីលក់បន្តយកចំណេញ ។ ហើយលោក Pham Quang Duong បានពិភាក្សាជាមួយលោក Phan Xuan Hai ហើយអ្នកទាំងបីបានយល់ព្រមគ្នាក្នុងការជួយដូរគ្រឿងញៀន។ ក្រោយពីមន្រ្តីប៉ូលីសបាន បើកការសើបអង្កេតកាលពីថ្ងៃទី១១ ខែមេសា ខណៈដែលពួកគេកំពុងចែកចាយថ្នាំញៀន ក៏ត្រូវបានប៉ូលិសតំបន់ Huong Khe ចាប់បានជាមួយនឹងថ្នាំមេតំហ្វេតាមីន ៤០ គ្រាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង