681 ezgif.com resize
Swift cc time

ថៃអនុម័តគម្រោងកម្ចីទន់ចំនួន ២,៨ ពាន់លានដុល្លារដល់ធនាគារក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ លោក Paopoom Rojanasakul

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ នាថ្ងៃទី ១៦ ខែកក្ដដានេះ បានអនុម័តគម្រោងកម្ចីទន់ចំនួន ១០០ ពាន់លានបាត (២,៨ ពាន់លានដុល្លារ) សម្រាប់ប្រជាជនចង់បង្កើតអាជីវកម្មថ្មី ដែលនឹងត្រូវផ្តល់ប្រាក់កម្ចីដោយធនាគារពាណិជ្ជ ហើយការផ្ដល់ប្រាក់កម្ចីដល់អ្នកខ្ចី និងមានអត្រាទាបជាងទីផ្សារ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ លោក Paopoom Rojanasakul បានបញ្ជាក់ថា ធនាគារសន្សំរបស់ប្រទេសថៃ អាចផ្តល់សាច់ប្រាក់ងាយស្រួលដល់អ្នកបើកពាណិជ្ជកម្ម តាមរយៈប្រាក់កម្ចីក្នុងអត្រាការប្រាក់ ០,០១ ភាគរយ សម្រាប់ផ្តល់ប្រាក់កម្ចីដល់អ្នកបើកអាជីវកម្មខ្នាតតូច ក្នុងអត្រាការប្រាក់មិនលើសពី ៣,៥ ភាគរយសម្រាប់រយៈពេល ៣ ឆ្នាំ ខណៈបច្ចុប្បន្ននេះ អត្រាការប្រាក់កម្ចីអាជីវកម្មលក់រាយ ក្នុងចំណោមធនាគារថៃ មានចំនួនច្រើនជាង ៧ ភាគរយ ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដោយធនាគារខ្ពស់ចំពេលមានផលប៉ះពាល់ដោយសារសេដ្ឋកិច្ចចុះខ្សោយ និងការកើនឡើងបំណុលអាក្រក់ខ្ពស់សម្រាប់ប្រជាជនថៃ៕

Khcct banner

អត្ថបទទាក់ទង