681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងការពារជាតិ៖ ប្រតិបត្តិការរុករក៤ថ្ងៃ មិនទាន់មានតម្រុយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងអ្នកបាត់ខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ ក្នុងប្រតិបត្តិការរុករករយៈពេល ៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។ នេះបើតាមការឲ្យដឹងពីលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។

អ្នកនាំពាក្យរូបនេះ លើកឡើងថាប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង