681 ezgif.com resize
Swift cc time

បេក្ខជនប្រជែងតំណែង«ប្រធានាធិបតីអាម៉េរិក»លោកត្រាំរងការបាញ់ប្រហារប៉ងធ្វើឃាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ដូណាល់ ត្រាំ (Donald Trump) អតីតមេដឹកនាំអាម៉េរិក ត្រូវបានខ្មោនកាំភ្លើងបាញ់ប្រហារ នៅថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២៤។

អាម៉េរិក៖ លោក ដូណាល់ ត្រាំ (Donald Trump) អតីតមេដឹកនាំអាម៉េរិក ហើយបច្ចុប្បន្នជាបេក្ខជនដណ្តើមតំណែងប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី ១៤ កក្កដា បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាព ដើម្បីប៉ុនប៉ងធ្វើឃាតលើរូបលោក។ការបាញ់​ប្រហារនេះ ធ្វើឡើងក្នុងពេលរូបលោកកំពុង​នៅ​លើ​ឆាក​នៅ​ឯ​ការប្រមូលផ្តុំ​យុទ្ធនាការ​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Pennsylvania។

យោងតាមបណ្តាញផ្សព្វផ្សាយរបស់អាម៉េរិក បានរាយការណ៍ថា លោក Donald Trump ត្រូវ​បាន​គេ​បាញ់​ចំ​ត្រចៀក​អំឡុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្ហូរ​ឈាម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ពេញ​ផ្ទៃ​មុខ​របស់លោក ហើយ​ជំរុញ​ឱ្យ​ភ្នាក់ងារ​សន្តិសុខ​របស់​គាត់​ចោម​រោម​លោក មុន​ពេល​លោកងើប​ចេញ​ហើយ​យក​កណ្តាប់​ដៃ​ឡើង​លើ​អាកាស ដោយ​និយាយ​ពាក្យ​ថា "ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!"។

ក្នុងហេតុការណ៍បាញ់ប្រហារនោះ នាំឱ្យអ្នកគាំទ្រម្នាក់បានស្លាប់ និង មួយចំនួនទៀតរងរបួស ចំណែកខ្មោន់កាំភ្លើងត្រូវបានបាញ់សម្លាប់ភ្លាមៗ ហើយអ្នកគាំទ្រដ៏ទៃផ្សេងទៀត ត្រូវបានប៉ូលិស​បាន​ចាប់ផ្តើម​ជម្លៀស​មនុស្ស​ចេញ​ពីកន្លែងកម្មវិធីភ្លាមៗ បន្ទាប់ពី​លោក Trump ចាក​ចេញ​ពី​ឆាក។ក្រុមអ្នកស្រាវជ្រាវប្រចាំតំបន់ បានចាត់ទុកថា ឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេតថាជាការប៉ុនប៉ងធ្វើឃាត។

ការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នេះ កើតមានឡើង មិនដល់រយៈពេល ៤ខែ នោះឡើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ជាពេលលោក ត្រាំ ត្រូវប្រកួតប្រជែងសាជាថ្មី ជាមួយប្រធានាធីបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន។ លោក ត្រាំ ធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ក្រោយចាញ់លោក បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕

ខ្មោន់កាំភ្លើងត្រូវបានបាញ់សម្លាប់។


Khcct banner

អត្ថបទទាក់ទង