Cctimesw1140xh150cm copy

សិង្ហបុរីប្រកាសផ្អាកចុះបញ្ជី«រថយន្តតាក់ស៊ីប្រើម៉ាស៊ូត»ចាប់ពីឆ្នាំក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សិង្ហបុរី៖ រថយន្តម៉ាស៊ូត និងតាក់ស៊ីថ្មីនឹងលែងត្រូវបានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដែលផែនការថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីឱ្យយានយន្តទាំងអស់នៅលើដងផ្លូវនៃរដ្ឋក្នុងទីក្រុងដំណើរការដោយថាមពលស្អាត និងកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៤០ ។

យោងតាមការចុះផ្សាយរបស់ប្រទេសសិង្ហបុរីការផ្លាស់ប្តូរដើម្បីលុបបំបាត់យានយន្តដែលបំពុល បរិស្ថានត្រូវបានប្រកាសនៅក្នុងសភាកាលពី ៣ ឆ្នាំមុនក្នុងអំឡុងពេលនៃការពិភាក្សាស្តីពីផែនការនិរន្តរភាពបរិស្ថានរបស់រដ្ឋាភិបាលក្នុងខែមីនាឆ្នាំ ២០២១ ។អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បាននិយាយកាលពីថ្ងៃទី ១០ ខែកក្កដាថា ចាប់តាំងពីពេលនោះមក សមាមាត្រនៃការចុះបញ្ជីរថយន្តម៉ាស៊ូតថ្មី និងតាក់ស៊ីនៅតែទាបជាង ១% នេះជាសញ្ជាវិជ្ជមានដែលរដ្ឋាភិបាលនឹងបន្តផ្អាកការចុះថ្មីដើម្បីជួយដល់បរិស្ថាន។

គោលការណ៍ដែលមានស្រាប់ក្នុងការគិតថ្លៃបន្ថែមលើពន្ធផ្លូវពី ១០% ទៅ ៥០% សម្រាប់យានយន្តដែលមានអាយុលើសពី ១០ ឆ្នាំ អាស្រ័យលើអាយុរបស់យានយន្ត។ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងលើការចុះបញ្ជីរថយន្តប្រើប្រេងម៉ាស៊ូតថ្មីនឹងមិនអនុវត្តចំពោះការនាំចូល និងការចុះបញ្ជីរថយន្ត យានជំនិះចាស់នោះទេ។

គិតត្រឹមខែឧសភាឆ្នាំនេះ ប្រហែល ១៧% នៃយានជំនិះទាំងអស់នៅក្នុងប្រទេសសិង្ហបុរីបានដំណើរការដោយប្រេងម៉ាស៊ូត។កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់យានយន្តឱ្យបញ្ឈប់ការប្រើប្រាស់ម៉ាស៊ូត ហើយប្តូរទៅប្រើឥន្ធនៈដែលស្អាតជាងមុន ជាពិសេសជួយបរិស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង