Cctimesw1140xh150cm copy

ឱកាសក្លាយជាបេក្ខជនជជែកដេញដោលនៃទស្សនៈយុវជន ក្រោមមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ RULErs និង NGO-CEDAW បានសហការគ្នា រៀបចំ កម្មវិធីជជែកដេញដោល «ទស្សនៈយុវជន - Youth's Perspectives» ជាលើកទី៤ ហើយ ក្នុងការជ្រើសរើសបេក្ខជនជជែកដេញដោលពាក់ព័ន្ធនឹងប្រធានបទ ពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

បើតាមក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែល NGO-CEDAW និង RULErs បានសហការរៀបចំកម្មវិធីជជែកដេញដោលដើម្បីផ្តល់ឱកាសដល់យុវជនលើកជាគំនិត និងជជែកវែកញែកនៅជុំវិញប្រធានបទស្ត្រី និងយេនឌ័រ។ ចំណែកឯមូលបទនៃរដូវកាលទី៤ក្នុងឆ្នាំ២០២៤នេះគឺនឹងលើកឡើងពីមូលបទ "ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១" ។

ប្រសិនបើអ្នកជាយុវជនដែលមានបំណងចង់ចូលរួមកម្មវិធីជជែកដេញដោល សូមរួសរាន់ដាក់ពាក្យ ដើម្បីមានឱកាសអាចទទួលបានបទពិសោធន៍ បង្កើនភាពក្លាហាននិងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១ ព្រមទាំងបានស្គាល់មនុស្សថ្មីៗផងដែរ។

ដើម្បីក្លាយជាម្ចាស់ជ័យលាភីនៃការជជែកដេញដោល បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា វគ្គដាក់ពាក្យ វគ្គជម្រុះលទ្ធផលទៅវគ្គសម្ភាសដើម្បីត្រូវបានបង្វឹកពីរបៀបក្នុងការជជែកដេញដោល បូកផ្សំជាមួយនឹងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ។ ក្រោយការបង្វឹក និងបណ្តុះបណ្តាលរួច យុវជននឹងត្រូវបានចាប់ក្រុមចេញជា៤ក្រុមដែលមួយក្រុមមានសមាជិកចំនួន ៤រូប ដើម្បីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានការជម្រុះពីរក្រុម ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងការស្វែងរកម្ចាស់ជ័យលាភីលេខ១។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/3Wepc9t ឱ្យបានមុនថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៩យប់។ ក្នុងករណីមានចម្ងល់ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ NGO-CEDAW និង ទស្សនៈយុវជន - Youth's Perspectives។

គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» ត្រូវបានសហការរៀបចំរវាង RULErs និង NGO-CEDAW តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្រោយពេលដែល RULErs បានលេចចេញជារូបរាងឡើងដោយអតីតនិស្សិតចំនួន៥រូបផ្តួចផ្តើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង