Cctimesw1140xh150cm copy

ថៃបើកសវនាការលើសំណុំរឿងដកតំណែង«នាយករដ្ឋមន្រ្តីថៃ»នៅថ្ងៃទី ២៤ កក្កដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្រ្តីថៃលោក ស្រេថា ថាវីស៊ីន

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ ទី១០ ខែកក្កដា បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃបើកសវនាការក្នុងការដោះស្រាយរឿងដកតំណែងនាយករដ្ឋមន្រ្តីថៃលោក ស្រេថា ថាវីស៊ីន បន្ទាប់ពីរូបលោកត្រូវបានសមាជិកព្រឹទ្ធសភាថៃសម្រេចប្តឹងពីបទតែងតាំងនាយករដ្ឋមន្រ្តីដែលធ្លាប់ប្រព្រឹត្តិខុសច្បាប់។

បើតាមតុលាការថៃ សំណុំរឿងនេះនឹងឈានដល់ការប្រកាសសាលក្រមមុនខែកញ្ញា តុលាការថៃបានអំពាវនាវឱ្យប្រមូលព័ត៌មានបន្ថែមរួមទាំងភស្តុតាង ដើម្បីងាយស្រួលក្នុងការធ្វើការសម្រេចសេចក្តីទៅលើជោគវាសនារបស់លោកនាយករដ្ឋមន្រ្តីស្រេថាថាវីស៊ីន។

សំណុំរឿងប្រឆាំងនឹងលោកស្រេថា ត្រូវបានចាប់ផ្តើមបន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០ នាក់កាលពីខែឧសភា បានប្តឹងលោកជុំវិញនៃការតែងតាំងអតីតមេធាវីលោកថាក់ស៊ីន ដែលជាប់ពាក់ព័ន្ធជាមួយនឹងការសូកប៉ាន់។ បណ្ដឹងនោះចោទថា លោក ស្រេថាខ្វះក្រមសីលធម៌ និងរំលោភច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក្នុងការតែងតាំងអ្នកដែលធ្លាប់ជាអ្នកទោស។

ប្រសិនបើលោកស្រេថាដែលជានាយករដ្ឋមន្រ្តីថ្មី ត្រូវបានដកចេញពីតំណែង រដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃដែលកំពុងកាន់អំណាចនឹងត្រូវដាក់បេក្ខភាពថ្មីក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីបោះឆ្នោតសម្រេចពីសភា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង