Cctimesw1140xh150cm copy

និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ «ដាំរុក្ខជាតិលម្អ» រកប្រាក់ចំណូលកំឡុងពេលសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ត្បូងឃ្មុំ៖ និស្សិតកសិកម្មនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដាំរុក្ខជាតិលម្អ ក្រោមការអនុវត្តគម្រោងបំណិនរកប្រាក់ចំណូល។ ការសិក្សាទ្រឹស្តីត្រូវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងនេះ មិនត្រឹមត្រូវតែជួយនិស្សិតឱ្យទទួលបានចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ តែបង្កឱកាសបង្កើតអាជីវកម្មដល់និស្សិតទាំងកំឡុងពេលសិក្សា និងពេលបញ្ចប់ការសិក្សា ថែមទៀតផង។

ការអនុវត្តគម្រោងស្ទែម (STEM) របស់និស្សិតកសិកម្មឆ្នាំទី២នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាក់ទងនឹងបំណិនដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់និស្សិត ដឹកនាំដោយអ្នកគ្រូ មាស ស្រីឡែន និងអ្នកគ្រូ ឈន ប៊ីយ៉ា។ ការសិក្សាទ្រឹស្តីត្រូវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងនេះ ក្រោមការអនុវត្តគម្រោងបំណិនរកប្រាក់ចំណូលរបស់ក្រុមនិស្សិតរុក្ខជាតិលម្អនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលពូជរុក្ខជាតិ រុក្ខជាតិលម្អពីប្រទេសជិតខាង និងបង្កើនសមត្ថភាព សកម្មភាពផលិតសម្រាប់បំពេញតម្រូវការក្នុងស្រុក។ នេះជាសមិទ្ធផលមួយ ដែលនិស្សិតកសិកម្មឆ្នាំទី២ សម្រេចបានតាមរយៈការអនុវត្តបន្ថែមលើការសិក្សាទ្រឹស្តីក្នុងថ្នាក់។

រុក្ខជាតិលម្អទាំងនេះ ជារុក្ខជាតិងាយសម្របខ្លួនតាមបរិយាកាស ធន់នឹងអាកាសធាតុ ដែលជាទីពេញនិយម និងសក្តិសមបំផុតសម្រាប់ការតុបតែង និងលើកសោភ័ណភាពគេហដ្ឋាន ឬការិយាល័យ។ ការអនុវត្តមុខវិជ្ជានេះ មិនត្រឹមត្រូវតែជួយនិស្សិតឱ្យទទួលបានចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ តែបង្កឱកាសបង្កើតអាជីវកម្មដល់និស្សិតទាំងកំឡុងពេលសិក្សា និងពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំថែមទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង