ចិន៖ ប្រទេសចិនកំពុងតែមមាញឹកក្នុងការតភ្ជាប់នៃការបាក់ទំនប់ទឹកដ៏ធំបំផុតទី២របស់ប្រទេសគឺបឹង DongTing ដែលដំបូងឡើយទំនប់ទឹកបានបាក់ត្រឹមតែ ១០ម៉ែត្រតែប៉ុណ្ណោះ ក្រោយមកក៏បានពង្រីកដល់ប្រវែងបាក់ ២២៦ ម៉ែត្រដែលបានបង្ខំឲ្យមន្រ្តីចិនជំនាញជាច្រើននាក់នាំគ្នាបន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងតភ្ជាប់ទំនប់ទឹកឡើងវិញដោយប្រើពេលមិនដល់មួយសប្តាហ៍ផង។
ហេតុការណ៍បាក់ដាច់ទំនប់ទឹក DingTong នេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅខេត្តហ៊ូណានភាគកណ្តាលប្រទេសចិនដោយសារតែកម្លាំងទឹកពីព្យុះភ្លៀងបានហូរកាត់ផ្តាច់ផ្លូវដោយបណ្តាលឲ្យផ្ទះសម្បែងជាច្រើនពាន់ខ្នងបានជនលិចមនុស្សម្នាជាង ៥០០០នាក់ត្រូវបានបង្ខំចិត្តជម្លៀសទៅទីតាំងមានសុវត្ថិភាព។ ប្រតិបត្តិការរបស់មន្រ្តីជំនាញចិនបានចាប់ផ្តើមភ្លាមៗបន្ទាប់ទំនប់ទឹកបានបាក់ដាច់។
ក្រុមឆ្លើយតបគ្រាអាសន្ននៅខ្សែជួរមុខ Dongting Lake បានពន្លឿនដំណើរការនៃប្រតិបត្តិការតភ្ជាប់ទំនប់ឡើងវិញ ដោយក្នុងនោះមន្រ្តីជំនាញបានពង្រឹងការដឹកជញ្ជូននៅនឹងកើតហេតុ សម្ភារៈសង្គ្រោះជាច្រើនត្រូវបានបញ្ជូនទៅកន្លែងទំនប់ទឹក។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានត្រៀមថវិកាចំនួន ២០០លានយ័ន (ប្រហែល ២៧,៥លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រការងារសង្គ្រោះបន្ទាន់ក្រោយគ្រោះមហន្តរាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការបាក់ទំនប់ដ៏ធំមួយនេះ។
ប្រតិបត្តិការតភ្ជាប់ទំនប់នេះឡើងវិញត្រូវបានមន្រ្តីជំនាញចិនជាច្រើនពាន់រូបមមាញឹកក្នុងការតភ្ជាប់ដោយប្រើរយៈពេលតែប៉ុន្មានថៃក្រោយពីទំនប់បានបាក់ កន្លែងបាក់ត្រូវបានតភ្ជាប់និងរួចរាល់ជាបណ្តើរដោយមន្រ្តីចិនរំពឹងថាការតភ្ជាប់ទំនប់នេះអាចនិងបញ្ចប់ក្នុងសប្តាហ៍នេះ៕