Cc time web banner 054637

ចន ស៊ីណា ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាកាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ កីឡាកាសសាច់ដុំកង់ៗដែលប្រឡូកក្នុងវិស័យកីឡាកាសជាង ២ ទសវត្សរ៍លោក ចន ស៊ីណា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាកាសរបស់ខ្លួននៅដើមឆ្នាំ ២០២៥ខាងមុខនេះ។ លោក ចនស៊ីណា បានថ្លែងបែបនេះទៅកាន់កីឡដ្ឋានរបស់អ្នកគាំទ្រកីឡាចំបាប់ពិភពលោកក្នុងទីក្រុង Toronto សម្តីរបស់លោកធ្វើឲ្យក្រុមអ្នកគាំទ្រលោកមានការខកចិត្តជាខ្លាំង។

លោក ចន ស៊ីណា បានសម្តែងការអរគុណជាខ្លាំងដល់អ្នកដែលតែងតែគាំទ្ររូបលោកក្នុងអាជីពជាអ្នកកីឡាកាសកន្លងមក បើទោះបីជាលោកប្រកាសលាឈប់ពីកីឡាកាសក៏ដោយក៏មិនមែនមានន័យថាលោកចេញឆ្ងាយពីវិស័យកីឡាឡើយ។

គួរបញ្ជាក់ថាចន ស៊ីណា គឺជាម្ចាស់ជើងឯក WWE 16 សម័យកាលដែលបានផ្ទុះឡើងនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលជាអ្នកកីឡាកាសមានអ្នកគាំទ្រចូលចិត្តបំផុត។ លោកបានបន្តសម្ដែងតួល្បីៗផ្សេងទៀត ទាំងក្នុងសង្វៀន និងក្នុងខ្សែភាពយន្ត Hollywood។ ចន ស៊ីណា ធ្លាប់ដើរតួជាតួឯកក្នុងខ្សែភាពយន្ត Blockers និង The Suicide Squad ។ លោកក៏បានបង្ហាញខ្លួនជាច្រើនដងនៅក្នុងរឿង Fast & Furious ហើយថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងរឿងកំប្លែង Argylle និងរឿងល្បីៗជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង