Cctimesw1140xh150cm copy

យុវជនកម្ពុជា៧រូបជាប់ជ័យលាភីក្នុងកម្មវិធីប្រកួត«សូត្រកំណាព្យភាសាចិន»ជាសាកលលើកទី៧

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ សិស្សកម្ពុជាចំនួន ៤៩នាក់ ត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ក្នុងការចូលរួមប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧។ នៅក្នុងនោះ យុវជនកម្ពុជា ៧នាក់ ទទួលបានជ័យលាភីនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្នុងចំណោមបេក្ខជន ៤២០០០នាក់ មកពី ១៤៤សាលាទូទាំងសកលលោក។

កម្មវិធីប្រកួតសូត្រកំណាព្យភាសាចិនជាសាកលលើកទី៧ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានអប់រំមូលដ្ឋានគ្រឹះភាសាចិន នៃប្រទេចិន ដោយក្នុងឆ្នាំ ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រកួតប្រជែងសរុបប្រមាណ ៤២០០០នាក់ មកពី ១៤៤សាលាទូទាំងសកលលោក ដែលក្នុងនោះ កម្ពុជាមានសិស្សប្រមាណ ៧០០នាក់ មកពី ១៣សាលា បានចូលរួមប្រកួត ហើយសិស្សដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជាមានចំនួន ៤៩នាក់ និងមានសិស្សកម្ពុជាចំនួន ៧នាក់ ទទួលបានជ័យលាភីនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភី កាលពីថ្ងៃទី៧ កក្កដា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវសិស្សកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតកម្រិតអន្តរជាតិនេះ បង្ហាញថាកម្ពុជាមានធនធានមនុស្សប្រកបដោយសមត្ថភាព។ ជាមួយគ្នានោះ លោក ហង់ជួន ណារ៉ុន ក៏ជំរុញលើកទឹកចិត្តអ្នកសិក្សាឱ្យខិតខំរៀនពង្រីកចំណេះដឹងបន្តទៀត ដើម្បីឈានទៅសម្រេចនូវសមិទ្ធផលថ្មីៗ និងក្តីស្រមៃរបស់ខ្លួនកាន់ធំនាពេលអនាគត៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង