Cctimesw1140xh150cm copy

កម្មវិធី«បកប្រែភាសាខ្មែរប្រៃយ៍»បានជ័យលាភី Best Accessibility Award ក្នុងកម្មវិធីមួយនៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ចិន៖ កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ (Machine Translations for Khmer Braille) ដែលជាកម្មវិធីមួយសម្រាប់កុមារ និងសិស្សានុសិស្សដែលពិការភ្នែក ឬខ្សោយគំហើញ ទទួលបានជ័យលាភី Best Accessibility Award ក្នុងកម្មវិធី «AI for Good» នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី «Best Accessibility Award» ក្នុងកម្មវិធី «AI for Good» នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ ប្រទេសចិន។

កម្មវិធី «AI for Good» រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផល ឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម វិស័យថាមពល និងវិស័យអភិបាលកិច្ច សរុបចំនួន ២១៩គម្រោង មកពីបណ្ដាប្រទេសចំនួន ៣៨។

សូមជម្រាបថា កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែក ឬខ្សោយគំហើញឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង