681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីសេដ្ឋកិច្ច ផ្តល់អាហារូបករណ៍ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យចំនួន១៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យចំនួន១៤ សម្រាប់យុវជន យុវនារី ដែលមានឪពុកម្តាយ ឬ អាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសដល់សិស្សានុសិស្សបន្តការសិក្សា។

យោងតាមការចេញផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យចំនួន១៤ ដើម្បីអភិវឌ្ឍធនធានមនុស្ស និង ជួយសម្រាលបន្ទុក ហិរញ្ញវត្ថុដល់ឪពុកម្តាយ ឬ អាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អាហារូបករណ៍ នឹងផ្តល់ជូនសម្រាប់សិស្ស-និស្សិតទើបទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ២០២៤ ដើម្បីសិក្សាក្នុងឆ្នាំសិក្សា ២០២៤-២០២៥។

គួរបញ្ជាក់ថា អាហារូបករណ៍នឹងផ្តល់ជូននៅគ្រឹះស្ថានសិក្សាចំនួន ១៤ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាខា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និងខេត្តកែប) សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថាន វ៉ាន់ដា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ វេស្ទីន (សាខា ស្ទឹងមានជ័យ) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សាលាជាតិផែនការ និងស្ថិតិ និងវិទ្យាស្ថានអលណេសិន៕


Khcct banner

អត្ថបទទាក់ទង