Cctimesw1140xh150cm copy

ព្រឹត្តិការណ៍«រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីរួមខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ និងចូលរួមជួយដល់កុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមក្រសួងមហាផ្ទៃបានប្រកាសថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៥:០០នាទីព្រឹក នៅទីរួមខេត្តបាត់ដំបង ក្រោមការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ និងចូលរួមចំណែកលើការងារមនុស្សធម៌សម្រាប់ជួយដល់កុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ថា ការរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌មាន ៤ប្រភេទចម្ងាយដូចជា ៣គ.ម. ៥គ.ម, ១០គ.ម និង២១គ.ម។ ការរត់ម៉ារ៉ាតុងនេះ មិនត្រឹមតែផ្តល់នូវសុខភាពល្អនោះទេ ប៉ុន្តែក៏បានចូលរួមចំណែកអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ និងរួមចំំណែកការងារមនុស្សធម៌ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង