ភ្នំពេញ៖ រដ្ឋបាលជលផល ចេញប្រកាសការបំរាមនេសាទត្រីកម្រនៅភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអភិរក្សធនធានជលផលក្នុងស្រុក។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ដំណឹងដល់អាជីវករដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទត្រី នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា បំរាមក្នុងការនេសាទ និងលែងទៅវិញ នៅពេលប្រទះឃើញ ប្រភេទត្រីដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្រ្តប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត ដើម្បីចូលរូមថែរក្សា ការពារ និងអភិរក្សធនធានជលផលក្នុងស្រុក។
គួរបញ្ចាក់ថា ប្រភេទត្រីទាំងនេះកំពុងរងគ្រោះថ្នាក់ការបាត់បង់ និងអាចឈានទៅដល់ការផុតពូជ។ ការបំរាមនេះ ធ្វើឡើងដើម្បីការពារសម្បត្តិធម្មជាតិឲ្យគង់វង្សយូរអង្វែង៕