វៀតណាម៖ ប្រទេសវៀតណាម បានចាប់ផ្ដើមដំណើរការប្រើប្រាស់កម្មវិធីបង់ប្រាក់ដោយស្កេនមុខ ក្នុងប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ក្នុងទំហំទឹកប្រាក់ចាប់ពី ១០ លានដុង (៣៩០ ដុល្លារអាម៉េរិក) ឬច្រើនជាង ២២០ លានដុង ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។
ដើម្បីប្រើកម្មវិធីនេះ ប្រជាពលរដ្ឋត្រូវការដំឡើងវានៅលើស្មាតហ្វូនរបស់ពួកគេ នឹងចុះឈ្មោះមុខរបស់ពួកគេបំពេញព័ត៌មានផ្ទាល់ខ្លួន និងភ្ជាប់កម្មវិធីជាមួយគណនីធនាគាររបស់ពួកគេ។ បុគ្គលិកផ្នែកបច្ចេកវិទ្យាវៀតណាមបានអះអាងថា ដំណើរការទូទាត់នឹងប្រើគណនីធនាគារ មានចំនួនបីជំហាន ប៉ុន្តែត្រូវបញ្ជាក់ពីចំនួនទឹកប្រាក់នៃការទូទាត់បន្ទាប់មកបញ្ចូលពាក្យសម្ងាត់សុវត្ថិភាពរបស់ពួកគេហើយចុងក្រោយត្រូវស្កេនមុខរបស់ពួកគេ។ អ្នកប្រើប្រាស់ក្នុងកម្មវិធីនេះ ក៏បានត្អូញត្អែរថា ការស្កេនមុខរបស់ពួកគេដែលត្រូវបានស្កែនភ្លាមៗ វាហាក់ត្រូវចំណាយពេលយូរ ដោយពេលខ្លះត្រូវការការព្យាយាមបី ឬបួនដងទើបអាចទូទាត់បាន៕