Cc time web banner 054637

អង្គការជីវិតនៅកម្ពុជាកំពុងជ្រើសរើសស្រ្តីវ័យក្មេងចូលរួមក្នុង«កម្មវិធីអាហារូបករណ៍ស្រ្តីឆ្នើមវ័យក្មេង»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការជីវិតនៅកម្ពុជាកំពុងជ្រើសរើសស្រ្តីវ័យក្មេងដើម្បីចូលរួមក្នុងកម្មវិធីអាហារូបករណ៍ស្រ្តីឆ្នើមវ័យក្មេងដែលមានអាយុចន្លោះ ១៤ ទៅ ២៤ ឆ្នាំ ចំនួន១០រូប ដែលនឹងមានរយៈពេល១៨ខែ ។

បើតាមសេចក្តីប្រកាសនៃគេហទំព័ររបស់ This Life Cambodia បានឱ្យដឹងថា អង្គការជីវិតនៅកម្ពុជាកំពុងជ្រើសរើសស្រ្តីវ័យក្មេងដើម្បីចូលរួមក្នុងកម្មវិធីអាហារូបករណ៍ស្រ្តីឆ្នើមវ័យក្មេងដែលមានអាយុចន្លោះ ១៤ ទៅ ២៤ ឆ្នាំ ចំនួន១០រូប ដែលនឹងមានរយៈពេល១៨ខែ ដែលសិស្សដែលរៀនចាប់ពីថ្នាក់ទី ៩ ឡើងទៅ អាចដាក់ពាក្យបាន។

អត្ថប្រយោជន៍នៃការទទួលបានអាហារូបករណ៍នេះមានដូចជា ទទួលបានបំណិនផ្សេងៗពីភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី មានឱកាសចូលរួមក្នុងបណ្តាញគាំទ្រសម្រាប់ស្រ្តីវ័យក្មេង បានកាារគាំទ្រ និងតម្រង់ទិសីអ្នកណែនាំផ្ទាល់ និងអ្នកដែលមានបទពិសោធន៍ការងារច្រើនឆ្នាំផ្សេងទៀត ជាពិសេស​គឺទទួលបានវគ្គបណ្តុះបណ្តាលកុំព្យូទ័រ និងរៀនភាសាអង់គ្លេសទៀតផង។

សម្រាប់សិស្សានុសិស្ស ឬ យុវនារីដែលមានចំណាប់អារម្មណ៍អាចទាក់ទងទៅកាន់លោកស្រី ប៉ូច សុខលាភ ដែលមានលេខទូរស័ព្ទ ០១៧ ៤៥២ ៤៣៥ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងឈប់ទទួលពាក្យត្រឹមថ្ងៃទី ១២ កក្កដា ២០២៤ នៅវេលាម៉ោង៥ល្ងាច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង