Cctimesw1140xh150cm copy

លោកស៊ីជិនភីង ប្រាប់សមាជិក SCO ឲ្យទប់ទល់ការការជ្រៀតជ្រែកពីខាងក្រៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី​ចិន លោក Xi Jinping ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) នៅ​ទីក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំដែលជាសមាជិក SCO កិច្ចសហប្រតិបត្តិការសៀងហៃដែលមានប្រមាណ១០ប្រទេសឲ្យទប់ទល់នឹងការជ្រៀតជ្រែកពីបណ្តាលប្រទេសខាងក្រៅ។ លោកស៊ីបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាល នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដែលមានបណ្តាលប្រទេសចូលរួមដូចជា ប្រទេសរុស្ស៊ី អាស៊ែបៃហ្សង់ បេឡារុស ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កាតា កៀហ្ស៊ីស៊ីស្ថាន ចិន ម៉ុងហ្គោលី អារ៉ាប់រួម ប៉ាគីស្ថាន តាជីគីស្ថាន តូមិននីស្ថាន តួកគី កាតា និងអ៊ូសបេគីស្ថាន។

បើតាមលោកស៊ីជិនភីងយើងគួរតែរួមដៃគ្នាដើម្បីទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅ គាំទ្រយ៉ាងរឹងមាំថែរក្សាសម្ព័ន្ធមិត្តរបស់គ្នា សម្រេចជោគវាសនានៃប្រទេសរបស់យើង កសាងសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់នៅក្នុងដៃរបស់យើង។

ក្នុងជំនួប SCO លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់មេដឹកនាំចិនថា សម្ព័ន្ធភាពទីក្រុងសៀងហៃ កំពុងពង្រឹងតួនាទីរបស់ខ្លួនជា "សសរស្តម្ភដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដោយយុត្តិធម៌" ។ការជំរុញដ៏សំខាន់របស់ SCO គឺការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងការអភិវឌ្ឍន៍គម្រោងធំៗ ដើម្បីភ្ជាប់ប្រទេសចិន និងអឺរ៉ុបតាមរយៈអាស៊ីកណ្តាល។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង