681 ezgif.com resize
Swift cc time

«ពស់ថ្លាន់ជាង១០ម៉ែត្រ»លេបផ្តាច់ជីវិតស្រ្តីឥណ្ឌូនេស៊ីម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពតំណាង

ឥណ្ឌូនេស៊ី៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងពោះរបស់ពស់ថ្លាន់មួយក្បាល ដែលមានប្រវែងជាង ១០ម៉ែត្រ បន្ទាប់ពីវាបានលេបនាងទាំងមូល នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខេត្ត South Sulawesi កាលពីថ្ងៃទី៣ ខែកក្កដា។

រូបភាពតំណាង

បើតាមសាច់ញាតិ អ្នកស្រី Siriati មានអាយុ ៣៦ឆ្នាំបានបាត់ខ្លួន បន្ទាប់ពីនាងបានចេញពីផ្ទះ កាលពីព្រឹកថ្ងៃអង្គារ ដើម្បីទៅទិញថ្នាំឱ្យកូនរបស់នាងដែលឈឺ។ ក្រោយបាត់មិនឃើញត្រឡប់មកផ្ទះ សាច់ញាតិក៏មានការព្រួយបារម្ភយ៉ាងខ្លាំង បានផ្ដល់ដំណឹងដល់ប៉ូលីស ដើម្បីឲ្យជួយស្វែងរក។ ពេលកំពុងស្វែងរកនោះ ប្តីរបស់នាង លោក Adiansa ដែលមានអាយុ ៣០ ឆ្នាំបានប្រទះឃើញស្បែកជើង និងសម្លៀកបំពាក់របស់នាង នៅលើដីចម្ងាយប្រហែល ៥០០ ម៉ែត្រពី ផ្ទះរបស់ពួកគេ។

រូបភាពតំណាង

ក្រោយឃើញដូចច្នោះ ក្រុមប៉ូលីសក្នុងស្រុក ក៏បានស្វែងរករហូតប្រទះឃើញពស់ថ្លាន់មួយក្បាល ដែលមានប្រវែង ១០ម៉ែត្រដែលពោះវាធំសម្បើមវាលមិនរួច បន្ទាប់ពីប្រទះឃើញពស់ថ្លាន់នោះ ក្រុមមន្ត្រីប៉ូលីស មានការសង្ស័យហើយ ក៏បានហៅអ្នកភូមិឲ្យជួយវះពោះវាហើយក៏បានរកឃើញសពនាងនៅក្នុងពោះថ្លាន់៕

Khcct banner

អត្ថបទទាក់ទង