681 ezgif.com resize
Swift cc time

«ច្រាំងទន្លេ»៤ទីតាំងបាក់ស្រុត បណ្តាលមកពីបម្រែបម្រួលចរន្តទឹក ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

កំពង់ចាម៖ មន្រ្តីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣កក្កដា បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ចុះពិនិត្យការបាក់ច្រាំងទន្លេ នៅទីតាំងចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គឺ៖ ១)ភូមិបឹងកាចូត ឃុំព្រៃកក់ ២)ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ៣)ភូមិព្រែកស្តី ឃុំព្រះអណ្តូង និង ៤)ភូមិពាមក្រៅ ឃុំពាមកោះស្នា។

លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះបណ្តាលមកពីបម្រែបម្រួលចរន្តទឹក ដោយសារការរីកដុះដីកាន់តែធំនៅខាងមុខច្រាំងបាក់ និងជម្រាបទឹកក្រោមដីផ្នែកខាងលើ។

លោកអគ្គនាយកក៏បានស្នើឱ្យមានការចុះសិក្សាគ្រោងប្លង់លម្អិត និងលើកគម្រោងតម្លៃប៉ាន់ស្មាន ពីសំណាក់មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងក្រុមការងារដ្រូន៕

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម


Khcct banner

អត្ថបទទាក់ទង