Cctimesw1140xh150cm copy

រត់ជាន់គ្នាស្លាប់នៅឥណ្ឌាកើនដល់១២១នាក់ របួស៣០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារការរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌាក្នុងពិធីសាសនាដ៏ធំមួយមួយបានកើនដល់ ១២១នាក់ និងមានអ្នករបួសធ្ងន់ប្រមាណជាង ៣០នាក់។ ស្ត្រី និងកុមារ ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃទី២ ខែកក្កដា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Hathras ក្នុងរដ្ឋ Utter Pradesh ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីសាសនាមួយ។

អាជ្ញាធរឥណ្ឌាអះអាងថាការរត់ជាន់គ្នាបានកើតឡើងនៅពេលដែលហ្វូងមនុស្សអ្នកកាន់សាសនាហិណ្ឌូទាំងអស់ ព្យាយាមរុញបន្តកន្ទុយគ្នាសម្រុកគ្នាទៅកាន់ឆាក ដើម្បីបានប៉ះដៃអ្នកដឹកនាំសាសនារបស់ពួកគេ ដោយសារតែកន្លែងចង្អៀតទើបបណ្តាលឲ្យមានរត់ជាន់ជើងគ្នារហូតដល់មានអ្នកស្លាប់កើនដល់១២១ នាក់ នឹងជាច្រើននាក់ទៀតរងរបួស។ សាក្សីម្នាក់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានផ្លូវចេញតូចចង្អៀតនៅកន្លែងកើតហេតុ ហើយមានមនុស្សប្រមាណ ៥០,០០០នាក់ នៅទីនោះបានព្យាយាមរុញសម្រុកចេញពីការប្រមូលផ្ដុំនោះ នៅពេលដែលពួកគេព្យាយាមចេញទៅច្រកទ្វាភ្លាមៗនោះ ក៏កើតមានភាពចលាចលបានចាប់ផ្តើមកើតឡើង៕'


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង