Cctime 6monthsfree desktop
Cc times  web banner kh (2)

«ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ» នឹងធ្វើឡើងថ្ងៃ ៥-៧ កក្កដា នៅមជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បន្ទាប់ពីទទួលការជោគជ័យក្នុងការរៀបចំចំនួន២លើករួចមកហើយ ក្រោមការជួយគាំទ្ររបស់អង្គការមិត្តសំឡាញ់ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៧ ល្ងាច ដែលមានទីតាំងនៅ មជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ។

នៅក្នុង ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី៣ នេះនឹងធ្វើឡើងក្រោមប្រធានបទ “ទីក្រុងកាន់តែបៃតង៖ ការថែសួនទីក្រុង និងការរស់នៅប្រកបដោយចីរភាព” ដែលនឹងនាំយកអ្វីដែលថ្មី ជាមួយបទពិសោធន៍នៃការចូលរួមល្អៗ ដើម្បីចែកជូនសល់សាធារណជនពីចំណេះដឹងទាក់ទងនឹងការដាំរុក្ខជាតិ ការថែទាំសួនច្បារ និងលំហរបៃតង។

អ្វីដែលកាន់តែពិសេសទៀតនោះ កម្មវិធីក៏មានការរៀបចំសិក្ខាសាលាផ្សេងៗទាក់ទងនឹងគន្លឹះនៃការដាំរុក្ខជាតិលម្អ ការដាំកេសកូល ការរៀបចំបាច់ផ្កា ការបោះពុម្ភដោយដៃ និងការធ្វើទៀនក្រអូបជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានការជជែកវែកញែកអំពីប្រធានបទចំនួនគឺ ការរស់នៅប្រកបដោយចីរភាព ជាមួយវាគ្មិនកិត្តិយស និងការកំណត់ការរចនាលំហរបៃតងក្នុងទីប្រជុំជន។

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី3 ជាព្រឹត្តិការណ៍សាធារណៈដែលធ្វើឡើងដើម្បីអ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជម្រុញលើកទឹកចិត្តសាធារណជនឲ្យយល់ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហរបៃតងក្នុងទីប្រជុំជន។ ក្រៅពីនេះកម្មពិធីមានតូបលក់ភេសជ្ជៈ ទឹកផ្លែឈើ កាហ្វេ ម្ហូបជាច្រើនមុខ និងផលិតផលជាច្រើនមុខទៀតពីដៃគូរសហការ និងអ្នកឧបត្ថម្ភកម្មវិធី -ល-។

កម្មវិធីមានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អជាច្រើនប្រភេទដូចជា៖ រុក្ខជាតិដំបងយក្ស ប្រទាល រុក្ខជាតិលម្អស្លឹក កេសកូល អ្នករៀបចំសួនច្បារ និងទេសភាព អ្នកលក់ផលិតផលកសិកម្ម ពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលាអំពីរុក្ខជាតិ កិច្ចពិភាក្សា និងការសម្ដែងពីសិល្បករជាច្រើននាក់ដូចជាក្រុមតន្ត្រីសម័យ ហ្គីតា របាំល្ខោនខោល និងក្រុមរថយន្តតន្ត្រីទិព្វខ្មែរ។

កម្មវិធីនេះរៀបចំឡើងដោយ Phnom Penh Houseplant Festival និងសហការរៀបចំដោយ IDEN CREATIVE CO,. LTD។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំង មជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង