ក្រុងយ៉ាំងហ្គោន៖ ទឹកជំនន់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ជាបើគាំងនៅក្នុងផ្ទះរបស់ពួកគេ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី និងខ្សែទូរស័ព្ទ អ្នកស្រុក។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅក្នុងទីក្រុង Myitkyina ដែលជាទីក្រុងនៅភាគខាងជើងរដ្ឋ Kachin នៃទន្លេ Ayeyarwady បានហក់ឡើងលើសពី "កម្រិតគ្រោះថ្នាក់" ដែលបានជនលិចផ្ទះសម្បែងពលរដ្ឋ នឹងបានផ្តាច់ផ្លូវក្នុងប្រទេសជាច្រើនទីតាំង។
អ្នកស្រុក Myitkyina បានប្រាប់ AFP ថា ទឹកជំនន់បានឡើងយ៉ាងលឿនដោយធ្វើឲ្យផ្ទះរបស់ពួកគេបានលិច ហើយថ្នល់មួយចំនួនទៀតត្រូវបានកាត់ផ្តាច់ រួមទាំងចរន្តអគ្គិសនី។ អ្នកស្រុកជាច្រើននៅតែបន្តជាប់ក្នុងផ្ទះរបស់ពួកគេដោយសារតាមដងផ្លូវមានទឹកជំនន់ជាច្រើនដែលមិនទាន់ស្រក ហើយអាចនឹងបន្តកើនឡើងមួយកម្រិតទៀត។
ការិយាល័យអាកាសធាតុរបស់រដ្ឋបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ទឹកទន្លេអៀយ៉ាវ៉ាឌីអាចឡើងពី៦ទៅ១០ហ្វីត ( ១-៣ម៉ែត្រ) ក្នុងរយៈពេល១០ថ្ងៃដំបូងនៃខែកក្កដានេះ ។
ទឹកជំនន់បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសរលកកំដៅបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយមានតំបន់ខ្លះលោតទៅដល់ ៤៨អង្សាសេ។ រដូវវស្សាជាធម្មតានាំមកនូវភ្លៀងធ្លាក់ខ្លាំងជាច្រើនខែមកលើប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្សកំពុងធ្វើឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើង ហើយនាពេលអនាគតអាចនឹងអាក្រក់ជាបច្ចុប្បន្ននេះទៅទៀត៕