កូរ៉េខាងត្បូង៖ រថយន្តមួយគ្រឿងបានបើកបុករះអ្នកធ្វើដំណើរថ្មើរជើង ដែលកំពុងរងចាំភ្លើងស្តុប បណ្ដាលឲ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងមានមនុស្សចំនួន ៤នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅផ្លូវជិតសាលាក្រុងសេអ៊ូល។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយអ្នកបើកបរមានវ័យ៦៨ឆ្នាំ បានបើករថយន្តបុករះក្រុមអ្នកធ្វើដំណើរថ្មើរជើង ដែលកំពុងរង់ចាំភ្លើងស្តុប។
ក្រុមមន្ត្រីប៉ូលីសបានរាយការណ៍ថា មានមនុស្សចំនួន ៦ នាក់ បានស្លាប់នៅកន្លែងកើតហេតុ ខណៈដែល ៣ នាក់ត្រូវបានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ និង ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ មន្រ្តីប៉ូលីសបានបានបញ្ជាក់ថា រថយន្តបង្កបានបើកបរក្នុងទិសដៅបញ្ច្រាស់ផ្លូវ ហើយបានបុករថយន្តពីរផ្សេងទៀត មុនពេលដែលបុកអ្នកថ្មើរជើងដែលនៅរងចាំភ្លើងស្តុប។ អ្នកបើកបរត្រូវបានប៉ូលីសឃាត់ខ្លួន និងកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ថា តើអ្នកបើករូបនេះ មានជាពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងឬទេពេលដែលបង្កគ្រោះថ្នាក់កើតឡើង៕