Cc time web banner 054637

ក្រុមកីឡាទូកនាគកម្ពុជា«ឈ្នះមេដាយមាស និងសំរឹទ្ធ»ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនៅរុស្ស៊ី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រុស្ស៊ី៖ ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសាចំងាយ ២ ០០០ម៉ែត្រ និងមេដាយសំរឹទ្ធ ចំនួន ២គ្រឿង លើវិញ្ញាសាចំងាយ ២០០ម៉ែត្រ និងចំងាយ ៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី។

សូមជម្រាបថា ព្រិត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងមានប្រទេសចូលរួមប្រកួត ចំនួន ៩ រួមមាន៖ កម្ពុជា រុស្ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អូប៉ាគីស្ថាន វៀតណាម និងម៉ាឡេស៊ី។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង