Cctimesw1140xh150cm copy

ក្រសួងកសិកម្ម៖ បច្ចុប្បន្ន កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួន ១០៥ក្បាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ចាម៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ៨ក្បាល និងស្លាប់តែ ២ក្បាលប៉ុណ្ណោះ។ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល។ នេះបើតាមប្រសាសន៍លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ខេត្តកំពង់ចាម។

បើតាមប្រសាសន៍លោក ឌិត ទីណា អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ គឺពី ១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម ៥ក្បាល នៅឆ្នាំ២០២៣។ ខណៈដែលអត្រាកើតបានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ និង ៨ក្បាល នៅឆ្នាំ២០២៣។ រយៈពេល៦ខែ ដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន ៨ក្បាល និងស្លាប់តែ ២ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ន កម្ពុជា មានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល។

សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ដ្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជ។ នៅកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់នៃប្រទេសឡាវ ត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ១៨០គីឡូមែត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង