Cc time web banner 054637

HONOR 200 Series ចេញបង្អួតកម្លាំងកាម៉េរាថ្មីនាពាក់កណ្តាលឆ្នាំ 2024

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន HONOR Cambodia ហ្នឹងមានការប្រារព្ធនូវកម្មវិធីសម្ភោធជាផ្លូវការនូវម៉ូដែលថ្មីរបស់ខ្លួនដែលជាខ្សែស្រឡាយនៃត្រកូល N Series ដែលក្នុងនោះមាននូវ HONOR 200 និង HONOR 200 Pro ដែលហ្នឹងមានការចូលរួមពីសំណាក់ តារាល្បីៗ , Photographer និង សារព័តមាន ជាច្រើនផងដែរ។

HONOR 200 series គឺជាទូរស័ព្ទដែលមាននូវកញ្ចប់កាម៉េរា មិនធ្លាប់មានពីមុនមកនៅលើ កម្រិតទូរស័ព្ទ លំដាប់ MID-Range ដែលមានបំពាក់មកជាមួយហ្នឹង Triple Camera 50មេហ្គាភិចសែល ចំនួន 3គ្រាប់ដែលមានទំហំ Len ធំបំផុតរហូតដល់ ជិតមួយអុីញ 1/1.3" ដែលនេះជាតួលេខដ៏ធំបំផុតមួយដែលយើងធ្លាប់តែឃើញនៅលើទូរស័ព្ទ កម្រិតកំពូលដទៃ។ មិនត្រឹមតែ អាចថតចាប់យកបាននូវរូបភាពមានភាព ច្បាស់ប៉ុណ្ណោះទេ វាក៏មាននូវមុខងារថត Portrait បានយ៉ាងល្អឯកដែលអាចប្រៀបធៀបទៅហ្នឹង កាំម៉េរាប្រភេទ DSLR មួយចំនួនបានថែមទៀតផង។ បន្ថែមមកជាមួយហ្នឹង ការថតវិដេអូ 4K មាន OIS+EIS ទប់លំនឹងដែលងាយស្រួលក្នុងការយកទៅប្រើប្រាស់ ជាវិដេអូ VLOG និង post ក្នុង Social Media យ៉ាងមានប្រសិទ្ធភាព។ ចំណែកឯកម្លាំងម៉ាសុីនវិញរឹងរឹតតែ គួរអោយចាប់អារម្មណ៍ដោយ វាមានបំពាក់មកជាមួយហ្នឹង RAM រហូតដល់ 24GB( 12+12) និង អង្គផ្ទុកទិន្នន័យ ចំនួន 2 គឺ 256GB និង 512GB រត់នៅលើ Chipset Qualcomm SM8635 Snapdragon 8s Gen 3 (4 nm) អាចអូសបាននូវហ្គេមគ្រប់ប្រភេទដែលយើងចង់បាន។

ដើម្បីចង់ដឹងច្បាស់ពី HONOR 200series យើងត្រូវរង់ចាំមើលជាក់ស្តែងនៅពេលដែលទូរស័ព្ទមួយនេះ ហ្នឹងចេញដាក់ ដំណើការលក់នាពេលឆាប់ៗនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង