Cctimesw1140xh150cm copy

លោកស្រី ជា សិរី លើកទឹកចិត្តសាធារណជនខ្មែរចូលរួមជំរុញ«វិស័យភាពយន្ត»ឱ្យមានភាពរីកចម្រើន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រី ជា សិរី ជាអភិបាលកិត្តិយស នៃ «មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣» ដើម្បីចូលរួមចំណែកក្នុងការជំរុញឱ្យមានភាពរីកចម្រើនផ្នែកវិស័យភាពយន្ត។ ក្នុងឧកាសនោះ លោកស្រីបានលើកទឹកចិត្តសាធារណជនសាធារណជនឱ្យចាប់យកឱកាសដ៏វិសេសនេះ ដើម្បីទស្សនាភាពយន្តជាច្រើនប្រភេទនេះ ដែលចាក់បញ្ចាំងជូនសាធារណជន នៅតាមរោងភាពយន្តនៅកម្ពុជា។

បើតាម មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៤ នេះ ជាលើកទី១៣ ហើយដែលមហោស្រពនេះបានរៀបចំឡើងក្នុងគោលបំណង នាំយកភាពយន្តខ្មែរឱ្យទស្សនិកជនជាតិ និងអន្តរជាតិ ព្រមទាំងនាំយកនូវភាពយន្តអន្តរជាតិដែលបង្កប់តម្លៃអប់រំ មកណែនាំជូនប្រជាជនកម្ពុជាបានស្គាល់ ដើម្បីអាចផ្តោះប្តូរវប្បធម៌រវាងជាតិ និងអន្តរជាតិតាមរយៈវិស័យភាពយន្ត។

ជាកិត្តិយសដ៏វិសេសវិសាល ឆ្នាំនេះ មានវត្តមានលោកស្រី ជា សិរី ជាអភិបាលកិត្តិយស នៃ «មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣» ដែលមានវត្តមានលោកស្រីបានចូលរួមក្នុងពិធីបើកនៃ មហោស្រពនេះកាលពីថ្ងៃទី ២៥ មិថុនា កន្លងទៅនេះ។ ឋានៈជា «អភិបាលកិត្តិយស» អាចប្រៀបធៀបបានទៅនឹង «ទូតសុច្ឆន្ទៈ» ក្នុងបុព្វហេតុនៃវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា និងតួនាទីរបស់ពួកគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។

បន្ថែមពីនេះ លោកស្រីបានលើកឡើងជាសារទៅកាន់សាធារណជនតាមបណ្តាញសង្គមថា «សូមលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចាប់យកឱកាសដ៏វិសេសនេះ ដើម្បីទស្សនាភាពយន្តជាច្រើនប្រភេទនេះ ដែលចាក់បញ្ចាំងជូនសាធារណជន នៅតាមរោងភាពយន្តនៅកម្ពុជា»។

គួររម្លឹកផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នឹងបន្តរហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២៤ ដែលមានចាក់បញ្ចាំងប្រមាណ ១៥០ រឿង ដែលក្នុងនោះមានរឿងខ្មែរប្រមាណ ១ ភាគ ៣ នៃរឿងសរុប និងមានរឿងបរទេសមកពីបណ្តា ៤១ ប្រទេសផ្សេងទៀត ដែលបង្កប់ដោយតម្លៃអប់រំ នៃការនាំឱ្យយុវជនព្យាយាមឈោងចាប់ក្តីស្រមៃ និងមានសាច់រឿងឆ្លុះបញ្ចាំងពីវិស័យកីឡា ធម្មជាតិ និងផ្សេងៗទៀតជាច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង