ភ្នំពេញ៖ TripAdvisor's Traveler Choice Awards បានចាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោក។ ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប។ នេះបើតាមក្រសួងទេសចរណ៍បានចេញផ្សាយ។
យោងតាមរបាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៤៧២,២៥៨នាក់ កើនឡើង ៣៦.៩៨% និងទទួលបានចំណូល ២២,២០៦,៨៩១ដុល្លារអាម៉េរិក កើនឡើង ៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕