Cctimesw1140xh150cm copy

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាក្រកម្ពុជា ដែលជាព្រះចៅអធិការចាប់តាំងពីឆ្នាំ១៩៧៩ ដល់ ២០២៤ ដែលទ្រង់បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ព.ស.២៥៦៧ (ឆ្នាំ២០២៤) នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Buddhist and Pali University ប្រទេសស្រីលង្ក, ថ្នាក់អនុបណ្ឌិតជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Kelaniya University ប្រទេសស្រីលង្ក , ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ រាជបណ្ឌិត្យសភាកម្ពុជា, ថ្នាក់ក្រោយបណ្ឌិត Post-Doctoral Fellowship ទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានប្រវត្តិការងារ ជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ជាលេខាផ្ទាល់ និងជាអ្នកបកប្រែភាសាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងជាព្រះបាឡាត់គណរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា គិតត្រឹម ព.ស.២៥៦៨ នេះ វត្តឧណ្ណាលោមមានអាយុកាល៥៨២ឆ្នាំហើយ។ ឈ្មោះវត្តឧណ្ណាលោមនេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោម ដែលមានមុននឹងចាប់កកើតវត្តនេះមកម្ល៉េះ។ ហើយប្រវត្តិនៃព្រះចៅអធិការវត្តឧណ្ណាលោម ភាគច្រើនគឺមានគោរម្យ៍ងារជា សម្ដេច ដែលដឹកនាំវត្តកន្លងមក រួមមានសម្ដេចព្រះមហាសង្ឃរាជ និល ទៀង សម្ដេចព្រះសង្ឃរាជ ជួន ណាត សម្ដេចព្រះសង្ឃរាជ ហួត តាត និង សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង