Cctimesw1140xh150cm copy

ចិនប្រកាសអាសន្នក្រោយទឹកបឹង Poyang ឡើងដល់១៩ម៉ែត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិនបានប្រកាសអាសន្ន នឹងជម្លៀសពលរដ្ឋក្នុងខេត្ត Jiangxi ភ្លាមៗក្រោយកម្រិតទឹកបឹងយក្សដ៏ធំមួយរបស់ប្រទេសចិនគឺបឹង Poyang កម្រិតទឹកបានឡើងដល់ ១៩ម៉ែត្រមិនធ្លាប់ពីមុនដោយបានជន់លិចផ្ទះសម្បែង តំបន់ទេសចរ នឹងហាងជាច្រើនកន្លែងក្នុងខេត្ត Jiangxi។ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានបណ្តាលឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃកម្រិតទឹកនៃបឹង និងទន្លេ និងបង្ខំឱ្យមានការជម្លៀសអ្នកស្រុករាប់ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។


បើតាមអាជ្ញាធរចិនបានបញ្ជាក់ថាបឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសចិនកម្រិតនៃទឹកបានហក់ឡើងយ៉ាងលឿនដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះយ៉ាងខ្លាំងក្លា។ កម្ពស់ទឹកឡើងដល់ ១៩.០១ ម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ លើសបន្ទាត់ប្រកាសអាសន្ន ១៩ ម៉ែត្រ ជាលើកដំបូងក្នុងឆ្នាំនេះ។ កម្ពស់ទឹកត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់កើតមាន។ មជ្ឈមណ្ឌលតាមដានធនធានទឹក និងធារាសាស្ត្រនៃបឹង Poyang បានបន្តប្រកាសអាសន្នពណ៌ក្រហមឲ្យប្រជាជនបន្តការប្រុងប្រយ័ត្ននឹងស្វែងរកទីកន្លែងមានសុវត្ថិភាពជ្រកក្រោន។


អាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈសម្រាប់ការជម្លៀសប្រជាជនដែលអាចធ្វើទៅបានហើយក៏បានពាំនាំយកស្បៀងអាហារមួយចំនួនឲ្យទៅអ្នកដែលកំពុងតែរងគ្រោះ។ អាជ្ញាធរផ្លូវថ្នល់បានបញ្ជូនរថយន្តធុនធ្ងន់ចំនួន ៨គ្រឿង ដែលមានទម្ងន់សរុប ៤០០តោន ទៅកាន់តំបន់ដែលរងផលប៉ះពាល់។ ការកើនឡើងនៃកម្រិតទឹកបឹង Poyang នេះបានធ្វើឲ្យពលរដ្ឋដែលរស់នៅតំបន់ខេត្តដែលរងគ្រោះមានការព្រួយបារម្ភពីសុវត្ថិភាព នឹងគ្រោះថ្នាក់នៃទឹកជំនន់ជាខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង