ភ្នំពេញ៖ ពិធីបើក «មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣» បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សិល្បករ សិល្បការនី ផលិតករភាពយន្តជាតិ និងអន្តរជាតិ និងអ្នកដែលស្នេហាវិស័យសិល្បៈជាច្រើនកុះករ ។
«មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣» ចាប់ផ្តើម ពីថ្ងៃពុធ ទី២៦ ដល់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា សម្រាប់ទស្សនិកជនចូលទស្សនាភាពយន្តដោយឥតគិតថ្លៃ ជាង ១៥០ រឿង មកពី ៤០ ប្រទេស។
សូមជម្រាបថា «មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣» មានបេសកកម្មក្នុងការនាំយកភាពយន្តខ្មែរឱ្យទស្សនិកជនជាតិ និងអន្តរជាតិ ព្រមទាំងនាំយកនូវភាពយន្តអន្តរជាតិដែលបង្កប់តម្លៃអប់រំ មកណែនាំជូនប្រជាជនកម្ពុជាបានស្គាល់ ដើម្បីអាចផ្តោះប្តូរវប្បធម៌រវាងជាតិ និងអន្តរជាតិតាមរយៈវិស័យភាពយន្ត៕