អាម៉េរិក៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សលំដាប់អន្តរជាតិ Tesla កំពុងប្រកាសប្រមូលរថយន្ត Cybertruck មកវិញដោយសារតែមានបញ្ហាជាមួយនឹងកញ្ចក់មុខ និងផ្នែកក្រោយនៃឡាន Tesla ។ក្រុមហ៊ុន Tesla កំពុងប្រមូលយករថយន្តអគ្គិសនីចំនួន ១១,៦៨៨ គ្រឿងរបស់ខ្លួនមកវិញ ដោយសារតែកញ្ចក់ខាងមុខមានបញ្ហាដែលអាចធ្វើឲ្យអ្នកបើកបរពិបាកមើលក្នុងស្ថានភាពពេលកំពុងបើកបរ។
ក្នុងនោះក៏មានរថយន្ត Cybertruck ចំនួន ១១,៣៨៣ គ្រឿងផងដែរ ច្រើនមានបញ្ហាជាមួយនឹងការស្អិតជាប់នៃកម្រាលពូក រលុង និងអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃទៀតដោយសារតែបញ្ហាបច្ចេកទេស។
នេះក៏មិនមែនជាលើកទីមួយដែរ ក្រុមហ៊ុន TESLA ធ្លាប់បានប្រមូលរថយន្តភីកអាប់អគ្គិសនីខ្នាតយក្សរបស់ខ្លួនមកវិញ នៅក្នុងខែមេសា ការប្រមូលរថយន្ត Tesla បានប៉ះពាល់ដល់ Cybertrucks ចំនួន ៣,៨៧៨ ដោយសារតែបញ្ហាឈ្នាន់បង្កើនល្បឿនមានបញ្ហាលឿនលើសពីកម្រិតបើកបររបស់រោងចក្រ៕