Cc time web banner 054637

NATO តែងតាំងប្រធានថ្មីដែលចាត់ទុករុស្ស៊ីជាសត្រូវធំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Mark Rutte ជាប្រធានថ្មីនៃអង្កការណាតូ (ឆ្វេង) លោក Jens Stoltenberg អតីតប្រធានអង្កការណាតូ (ស្តាំ)

ប្រ៊ុចសែល៖ សម្ព័ន្ធមិត្តអង្កការណាតូដែលមានសម្ព័ន្ធមិត្ត ៣២ ប្រទេសដែលសុទ្ធសឹងជាប្រទេសមហាអំណាចខាងសព្វាវុធយោថា បានជ្រើសរើសនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ជាប្រធានថ្មីនៃអង្កការណាតូថ្មីបន្ទាប់ពីប្រធានចាស់លោក Jens Stoltenberg បានចប់អាណត្តិក្នុងការធ្វើជាប្រធាន NATO ។ ការតែងតាំងលោក Mark Ruttle នេះបានរុញច្រានឲ្យសភាពការណ៍ក្នុងពិភពលោកកាន់តែប្រឈមគ្រោះថ្នាក់នៃសង្រ្គាមលោកដោយសារតែលោក Mark Ruttle ធ្លាប់បានចាត់ទុករុស្ស៊ីជាសត្រូវធំរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែនកំឡុងឆ្នាំ ២០២២។

លោក Jens Stoltenberg អតីតប្រធានអង្កការណាតូ

យោងតាមសេចក្តីប្រកាសរបស់អង្កការ NATO ក្រុមប្រឹក្សាអាត្លង់ទិកខាងជើងបានសម្រេចចិត្តតែងតាំងនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ ដោយបន្តពីលោក Jens Stoltenberg លោក Rutte នឹងចូលកាន់តំណែងជាអគ្គលេខាធិការចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២៤ នៅពេលដែលអាណត្តិរបស់លោក Stoltenberg ផុតកំណត់បន្ទាប់ពីដប់ឆ្នាំក្នុងតួនាទីជាប្រធាន NATO ។

បន្ទាប់ពីបានប្រកាសពីចំណាប់អារម្មណ៍លើមុខតំណែងជាប្រធាន NATO កាលពីឆ្នាំមុន លោក Rutte ទទួលបានការគាំទ្រដំបូងពីសមាជិកសំខាន់ៗនៃសម្ព័ន្ធភាពរួមមានសហរដ្ឋអាម៉េរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។

លោក Stoltenberg បាននិយាយថា លោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសលោក Rutte ជាអ្នកស្នងតំណែងរបស់លោក ។ លោកបានមានប្រសាសន៍ថា លោក Mark Rutte ជាអ្នកដឹកនាំដ៏រឹងមាំ នឹងពោរពេញទៅដោយសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលពិភពលោកកំពុងតែចួបប្រទះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង