681 ezgif.com resize
Moneygramott moi1280x163px

ព្រឹទ្ធាចារ្យ ប៊ិន វិន «មរតកមនុស្សរស់» ទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី ២៤ ខែមិថុនា បានចេញលិខិតរំលែកមរណៈទុកព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន មរតកមនុស្សរស់ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២:២៧នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងលិខិតរំលែកមរណទុក្ខជូនចំពោះលោកយាយ កើត កេន ភរិយាព្រឹទ្ធាចារ្យ ប៊ិន វិន ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ ក្បួនតម្រា និងទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរពីបុរាណ។

ព្រឹទ្ធាចារ្យ ប៊ិន វិន ចាប់កំណើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៣៦ នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ព្រឹទ្ធាចារ្យ ប៊ិន វិន មានជំនាញ ភ្លេងអារក្ស យីកេ ល្ខោន អាយ៉ៃ អាចារ្យកិច្ចពិធីចូលម្លប់និងចេញម្លប់ អាចារ្យពេលាការ អាចារ្យមង្គលការ និងចៅមហា។ ព្រឹទ្ធាចារ្យ ប៊ិន វិន ស្ថិតក្នុងចំណោមមរតកមនុស្សរស់សរុប២៦អង្គ/នាក់ ដែលត្រូវបានជ្រើសរើសដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងត្រាស់បង្គាប់ផ្តល់គោរមងារថ្នាក់ជាតិពីព្រះមហាក្សត្រ។ ព្រឹទ្ធាចារ្យជំនាញខាងក្បួនតម្រា ទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍រូបនេះ ស្ថិតក្នុងចំណោមមរកតមនុស្សរស់ចំនួន៩នាក់ ដែលត្រូវបានជ្រើសរើសជាលើកទី២ ខណៈលើកទី១កន្លងមក មានចំនួន១៧នាក់រួចទៅហើយ៕


Khcct banner

អត្ថបទទាក់ទង