Cctimesw1140xh150cm copy

យុវជន ជួន ចាន់សូឃុន រៀនថ្នាក់ទី១០ចាប់អារម្មណ៍«ហាត់ការ»ការងារនៅសារព័ត៌មានស៊ីស៊ីថាមស៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១០ កាលពីពេលថ្មីៗនេះ យុវជន ជួន ចាន់សូឃុន ដែលមានវ័យ ១៥ឆ្នាំ បានសម្រេចចិត្តមកចុះកម្មសិក្សា នៅស្ថាប័នសារព័ត៌មាន ស៊ីស៊ីថាមស៍ រយៈពេលមួយខែ ក្នុងអំឡុងពេលសាលាបិទបវេសនកាល។ ការសម្រេចចិត្តមកចុះកម្មសិក្សានេះ ព្រោះយុវជនរូបនេះ មានបំណងសិក្សាស្វែងយល់ពីការងារវិស័យសារព័ត៌មាន ក៏ដូចជាសិក្សាស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជាបទពិសោធន៍ សម្រាប់ថ្ងៃអនាគត។

ជាសិស្សទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១០ នៅសាលាអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិច យុវជន ជួន ចាន់សូឃុន បានមកធ្វើជាបុគ្គលិកហាត់ការ ផ្នែកសារព័ត៌មាន រយៈពេលមួយខែ នៅស្ថាប័នសារព័ត៌មាន ស៊ីស៊ីថាមស៍ ដើម្បីស្វែងរកអ្វីជាខ្លួនឯង សិក្សាស្វែងយល់ពីការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ បទពិសោធន៍ថ្មីៗ ចំណេះដឹងទូទៅលើការងារ ក៏ដូចជាសិក្សាស្វែងយល់ពីបញ្ហាសង្គមជាតិ អន្តរជាតិ រួមទាំងព្រឹត្តិការណ៍សំខាន់ៗ ទាំងជាតិ និងអន្តរជាតិ។

យុវជន ជួន ចាន់សូឃុន បានឱ្យដឹងថា ក្នុងអំឡុងពេលចុះកម្មសិក្សា នៅស៊ីស៊ីថាមស៍ ជាបទពិសោធដ៏ល្អមួយសម្រាប់យុវជន ដែលមានបំណងសិក្សាស្វែងយល់អ្វីដែលថ្មីៗ។ ជាពិសេសសម្រាប់រូបគេផ្ទាល់ បានសិក្សាស្វែងយល់អំពីទម្រង់នៃការសរសេរព័ត៌មាន ការស្រាវជ្រាវស្វែងរកព័ត៌មាន រកប្រភពព័ត៌មាន និងរបៀបនៃការធ្វើការងារក្នុងស្ថាប័នសារព័ត៌មាន ឬស្ថាប័ននានា។

យុវជនរូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមជាបុក្គលិក ត្រូវគោរពពេលវេលា គោរពមិត្តរួមការងារ ឱ្យតម្លៃមិត្តរួមការងារ និងឱ្យតម្លៃការងារផងដែរ។ ហើយយុវជនរូបនេះ បានឱ្យដឹងទៀតថា គេនឹងខិតខំសិក្សាស្វែងយល់ការងារក្នុងវិស័យសារព័ត៌មាន និងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះបន្តទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង