681 ezgif.com resize
Swift cc time

ចៅប្រុសសម្ដេច ហ៊ុន សែន ឈ្នះមេដាយមាស២គ្រឿង ពីការប្រឡងកម្រិតសកលនៅឌូបៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ចៅប្រុសរបស់សម្តេច ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេច ហ៊ុន ម៉ាណែត កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ឈ្នះមរដាយមាសពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស ពីការប្រឡងកម្រិតសកល Future Intelligence Students Olympiad នៅទីក្រុងឌូបៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែមិថុនា ឆ្នាំ២០២៤។

តាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ចៅប្រុសរបស់សម្ដេច កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ និងអាចប្រកួតប្រជែងកម្រិតសកល ភាសាអង់គ្លេស និងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។

សូមជម្រាបថា Future INTELLIGENCE STUDENTS OLYMPIAD (FISO) គឺជាកម្មវិធីប្រលង ដែលមានការទទួលស្គាល់នៅទូទាំងពិភពលោក ដែលបើកសម្រាប់សិស្សចាប់ពីកម្រិតមត្តេយសិក្សា ដល់ថ្នាក់ទី១២៕

Khcct banner

អត្ថបទទាក់ទង