ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៥ ខែមិថុនានេះ បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបទុម រាជធានីភ្នំពេញ។
សម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។
សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕