Cctimesw1140xh150cm copy

ពុលស្រានៅឥណ្ឌាផ្តាច់ជីវិតមនុស្ស៥៦នាក់ រងរបួស១១៧នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលរដ្ឋក្នុងប្រទេសឥណ្ឌាដែលបានស្លាប់ដោយសារតែការពិសារស្រាដែលលាយមានជាតិអាកុលខ្ពស់ខ្លាំង

ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារការពុលស្រាលាយខ្លួនឯងដោយខុសច្បាប់នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៥៦នាក់ហើយ ក្នុងនោះមានមនុស្ស ១១៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីផឹកស្រាលាយខ្លួនឯងដោយមានជាតិពុល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាបានបញ្ជាក់ថាកាលពីសប្តាហ៍មុន មនុស្សរាប់រយនាក់នៅក្នុងស្រុក Kallakurichi ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងបានប្រើប្រាស់ថ្នាំលាយក្នុងស្រាម៉្យាងមានឈ្មោះថា "arrack" ដែលផលិតក្នុងស្រុកដែលស្រោបដោយមេតាណុលដែលមានជាតិអាកុលខ្ពស់ខ្លាំង។ ក្រោយពីលាយក្នុងស្រាបណ្តាលឲ្យមនុស្សជាច្រើនប្រឈមគ្រោះថ្នាក់ នឹងរហូតដល់បាត់បង់ជីវិត។

ប៉ូលីសឥណ្ឌាបានឲ្យដឹងថាមនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំក្នុងប្រទេសឥណ្ឌា ដោយសារការលាយស្រាដោយខ្លួនឯកប្រើប្រាស់ជាតិអាកុលមានកម្រិតខ្ពស់ដែលជាការហាមឃាត់របស់ក្រសួងសុខាភិបាល ក្នុងនោះស្រាភាគច្រើនមានជាតិមេតាណុល ដែលអាចបណ្តាលឱ្យងងឹតភ្នែក ខូចថ្លើម និងស្លាប់។ ការលក់ និងប្រើប្រាស់ស្រាត្រូវបានហាមឃាត់នៅក្នុងតំបន់ជាច្រើនទៀតនៃប្រទេសឥណ្ឌា ដែលជំរុញឱ្យទីផ្សារងងឹតកាន់តែរីកចម្រើនក្នុងការលួចលក់ស្រាក្នុងតម្លៃទាប នឹងស្រាដែលមិនមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។


កាលពីឆ្នាំមុន ស្រាពុលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ដែលនៅឆ្នាំ ២០២២ មានមនុស្សយ៉ាងហោចណាស់ ៤២ នាក់បានស្លាប់នៅក្នុងរដ្ឋ Gujarat ។កម្មករក្រីក្រនៅក្នុងស្រុក Kallakurichi តែងតែទិញស្រាដាក់ក្នុងថង់ប្លាស្ទិកតម្លៃ ៦០ រូពី (០.៧០ ដុល្លារអាម៉េរិក) ដែលពួកគេតែងតែផឹកមុនពេលធ្វើការស្រាទាំងនោះច្រើនតែជាស្រាលាយដែលមានតម្លៃថោកខ្លាំងហើយមានកម្រិតជាតិអាកុលខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង