Cctimesw1140xh150cm copy

អ្នកស្លាប់កើនដល់២២នាក់ ក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រផលិតថ្មលីចូម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូរ៉េ៖ ភ្លើងឆេះរោងចក្រផលិតថ្មលូចូម នៅប្រទេសកូរ៉េខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច២២នាក់ និងរបួស៨នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីពេលរសៀលថ្ងៃច័ន្ទម្សិលមិញនេះដែលបានចាប់ផ្តើមឆេះពីជាន់ទី២ដែលជាកន្លែងត្រួតពិនិត្យ និងខ្ចប់ថ្មលីចូមរាប់ម៉ឺនគ្រាប់។ នេះបើយោងតាមការប្រកាសរបស់ក្រុមអ្នកពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ។

អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់នៅយប់ថ្ងៃច័ន្ទថារបាយការណ៍ចុងក្រោយបន្ទាប់ពីពន្លត់ភ្លើងរួចពួកគេបានរកឃើញសាកសពចំនួន ២២ នាក់ពីរោងចក្រក្នុងទីក្រុង Hwaseong ចម្ងាយ ៤៥ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដោយក្នុងនោះក៏មានយ៉ាងហោចណាស់មានកម្មករ ៣ នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកម្មករចិន ១៨នាក់ និងឡាវម្នាក់។ មន្ត្រីពន្លត់អគ្គីភ័យ Kim Jin-young បានបញ្ជាក់ទៀតថាសញ្ជាតិរបស់កម្មករដែលនៅសេសសល់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

អាជ្ញាធរបានឲ្យដឹងទៀតថា អគ្គីភ័យបានឆាបឆេះរោងចក្រដែលដំណើរការដោយក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង Aricell នៅម៉ោងប្រហែល ១០ព្រឹក ព្រឹក មុនពេលត្រូវបានគ្រប់គ្រងភ្លាមៗនៅល្ងាចថ្ងៃដដែល ។អ្នកពន្លត់អគ្គីភ័យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កម្មករជាង ១០០ នាក់ត្រូវបានគេជឿថាបាននឹងកំពុងធ្វើការនៅការដ្ឋាននៅពេលមានអគ្គីភ័យ។

អាជ្ញាធរនៅទីក្រុង Hwaseong បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដោយណែនាំសាធារណជនឱ្យស្នាក់នៅក្នុងផ្ទះ និងបិទបង្អួចរបស់ពួកគេ ដោយសារមានផ្សែងហុយចេញពីភ្លើងខ្លាំងដែលសុទ្ធសឹងជាជាតិគីមីដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង