Cctimesw1140xh150cm copy

សមត្ថកិច្ចបន្តសង្គ្រោះមនុស្ស៤នាក់ខណៈ«លិចទូកនេសាទ»មួយគ្រឿងទៀតក្នុងសមុទ្រព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០ នាទី ទៀបភ្លឺមានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៍ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី។

បើតាមអាជ្ញាធរ បានបញ្ជាក់ថា នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចជា៖១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ហ៊ិច វាសនា ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្នភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣.ឈ្មោះ ហ៊ិច ហាច ភេទ ប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៤.ឈ្មោះ យ៉ួង គៀរ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំណែកសម្ភារៈនៅលើទូករួមមាន៖ ទូរស័ព្ទចំនួន ៥គ្រឿង ផែនទីចំនួន១ តេអូរចំនួន១គ្រឿង មងបង្គារចំនួន ១២៣ដៃ មងក្តាមចំនួន ១២៥ដៃ មងបង្កង ១១០ដៃ។

បច្ចុប្បន្ន មនុស្សចំនួន ៤នាក់នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុងដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ។ ដោយឡែកទូកនិងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង