សេអ៊ូល៖ នាវាផ្ទុកយន្តហោះអាម៉េរិកមួយគ្រឿងបានមកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ត្រៀមសមយុទ្ធយោធារួមគ្នាក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើងបន្ទាប់ពីដំណើរទស្សនកិច្ចពូទីនបានបិតបញ្ចប់។ សមយុទ្ធយោធារួមគ្នានេះធ្វើឡើងដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងការពារជាតិដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន និងលោកគីម ជុងអ៊ុន កាលពីសប្តាហ៍នេះ ដែលកិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការសន្យាថានឹងមកជួយគ្នាទៅវិញទៅមកប្រសិនបើមានការវាយប្រហារ។
យោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាម៉េរិក Theodore Roosevelt បានមកដល់មូលដ្ឋានទ័ពជើងទឹកទីក្រុង Busan នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ការមកដល់របស់វា "បង្ហាញពីជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាម៉េរិក និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ប្រទេសទាំងពីរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង។
ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះនេះកើតឡើងប្រហែលប្រាំពីរខែបន្ទាប់ពីនាវាផ្ទុកយន្តហោះអាម៉េរិក USS Carl Vinson មួយទៀតបានមកដល់ភាគខាងត្បូងក្នុងការបង្ហាញកម្លាំងប្រឆាំងក្រុងព្យុងយ៉ាង។នាវា USS Theodore Roosevelt ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង និងជប៉ុនក្នុងខែនេះ៕