Cctimesw1140xh150cm copy

រដ្ឋបាលជលផល៖ផ្សោតផ្កាឈូកដែលកំពុងល្បីលើបណ្ដាញសង្គម ជារូបភាពកែច្នៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញសង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរ៉ុង។ ហើយកាលពីថ្ងៃ២២ មិថុនា រដ្ឋបាលជលផល បានចេញសេចក្ដីប្រកាសថា រូបភាពផ្សោតពណ៌ផ្កាឈូក ដែលកំពុងល្បីនេះ ជារូបភាពដែលមានប្រភពមិនច្បាស់លាស់ និងជារូបភាពកែច្នៃ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងសមុទកម្ពុជាមានផ្សោតឃ្លៀចឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin - Sousa chinensis) ដែលហែលជាហ្វូងជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។ ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រនៃខេត្តកែប កំពត ប្រជុំ កោះរ៉ុង នៃខេត្តព្រះសីហនុ និងខាងមុខពាមក្រសោបនៃខេត្តកោះកុង។

ជាមួយគ្នានោះ រដ្ឋបាលជលផលអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវប្រើប្រាស់ព័ត៌មាន និងរូបភាពជាក់ស្ដែងក្នុងសមុទ្រយើងផ្ទាល់ កុំប្រើប្រាស់រូបភាពមិនមានប្រភពច្បាស់លាស់ រូបភាពពីក្រៅប្រទេស ឬរូបភាពកែច្នៃ ដូចករណីផ្សោតឃ្លៀចដែលបាននឹងកំពុងចែកចាយតៗគ្នានេះ។ ការប្រើរូបភាពដែលមានប្រភពពីក្រៅប្រទេសឬមិនច្បាស់លាស់ នាំឱ្យមានការភ័ន្តច្រឡំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង