Cctimesw1140xh150cm copy

វគ្គបណ្តុះបណ្តាល«ភាពយន្តខ្លី» ២០២៤ បើកទទួលការដាក់ពាក្យចូលរៀនដល់ថ្ងៃ ០៦ កក្កដា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយមានការសហការជាមួយ Cine-Hub និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត ដើម្បី រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លី កម្ពុជា។

បើតាមការផ្សព្វផ្សាយនៃគេហទំព័រ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត (Cambodia Film Commission) បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយមានការសហការជាមួយ Cine-Hub និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លី កម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ពង្រឹងសមត្ថភាពក្លាយជាផលិតករភាពយន្តអាជីព។

យុវជនមានជម្រើសពីរក្នុងការដាក់ពាក្យ ដោយអាចដាក់តាមប្រព័ន្ធអនឡាញ ឬ អាចបំពេញឯកសារយកទៅដាក់ពាក្យផ្ទាល់នៅទីតាំងការិយាល័យ Cambodia Film Commission ដែលមានអាស័យដ្ឋានផ្ទះលេខ១២៨ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឬ ផ្ញើរតាមរយៈអាសយដ្ឋានអ៊ីមែល [email protected]

យុវជនត្រូវដាក់ពាក្យសុំចូលរៀន ឱ្យបានមុន ម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងទូរស័ព្ទលេខ ០១៦ ៣២០ ៨៩៥ និង ០៧៧ ៣៣៦ ៦៥៤។ ក្រោយដាក់ពាក្យសូមចូលរៀន បេក្ខជននឹងឆ្លងកាត់វគ្គជួបសម្ភាសផ្ទាល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ចំណែកលទ្ធផលនឹងត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា បើតាមលោក ជៀប សុវិជ្ជា ដែលជាប្រធាននៃ Cambodia Film Lab បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ១ឆ្នាំម្តងតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង