Cctimesw1140xh150cm copy

ធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីប្រគល់អំណោយ និងសម្ភារៈចាំបាច់ជូនដល់អ្នកលោកតាធាក់ស៊ីក្លូ នៃសមាគមស៊ីក្លូកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប បានផ្តល់អំណោយ សម្ភារៈចាំបាច់ជូនដល់ សមាគមស៊ីក្លូកម្ពុជា (Cambodia Cyclo Association)។

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅប្រទេសកម្ពុជា រួមជាមួយនឹងកាណាឌីយ៉ា គ្រុប បានផ្តល់អំណោយ និងសម្ភារៈចាំបាច់ជូនដល់ សមាគមស៊ីក្លូកម្ពុជា (Cambodia Cyclo Association) នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅមុខ The Elysée ដែលស្ថិតក្នុងនៅទីក្រុងរណបកោះពេជ្រ។ ក្នុងព្រឹត្តិការណ៍មួយនេះ មានវត្តមានលោកតាធាក់ស៊ីក្លូប្រហែល ១០០នាក់ ដែលបានចូលរួមពីសមាគមស៊ីក្លូកម្ពុជា ដឹកនាំដោយ លោកស្រី ឡុង សុខហ៊ួយ ដែលជាប្រធានសមាគម រួមទាំង ក្រុមហ៊ុនរបស់ កាណាឌីយ៉ាគ្រុប ដែលបានចូលរួមមានដូចជាមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុន កាណាត្រាស (Cana Trust) មេហ្គា អាសិត មេនេចមេន (Mega Asset Management) ក្រុមហ៊ុន Dara Ventures សណ្ឋាគារ តារា (Dara Hotels Group) ក្រុមហ៊ុន សុវណ្ណាភូមិ ឡយហ្វ៍ អឹសួរ៊ិនស៍ ភីអិលស៊ី (SovannaPhum Life Assurance) តារា អ៊ិនសួរិន ម.ក (Dara Insurance) ក្រុមហ៊ុន អូស៊ីអាយស៊ី (Overseas Cambodia Investment Corporation - OCIC) កាណា ស៊ីឃ្យួរឹធី អិលធីឌី (Cana Securities) ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Corporation - CAIC) និងសាកលវិទ្យាល័យខេមតិច (CamTech University)។

ឈរឈ្មោះជាធនាគារ ដែលមានភាពល្បីល្បាញទូទាំងប្រទេសទៅលើមូលដ្ឋានគ្រឹះនៃឧត្តមភាព អស់រយៈពេល 33 ឆ្នាំមកហើយ ធនាគារ កាណាឌីយ៉ាបានចាត់ទុកការយកចិត្តទុកដាក់ចំពោះអតិថិជន និងសហគមន៍ជាសសរស្តម្ភដ៏សំខាន់នៃគម្រោងទំនួលខុសត្រូវសង្គម (Corporate Social Responsibility) និងបរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social, and Governance) របស់ធនាគារ។ ធនាគារ កាណាឌីយ៉ាផ្តោតលើអាទិភាពនៃការគិតគូរទៅលើជំនួយជូនដល់សហគមន៍ អង្គការ និងស្វះស្វែររកសមាគមនានាដែលខ្វះខាតនៅជុំវិញខ្លួន តាមរយៈការបរិច្ចាគផ្សេងៗ។ ដោយមានឈ្មោះថា “Canadia Bank Cares: Good for You and Me” គម្រោងនេះបានបង្ហាញពីការជួយ និងចិត្តទុកដាក់ចំពោះសមាគមស៊ីក្លូកម្ពុជា ដោយផ្ដល់ជូន ជំនួយដល់លោកតាធាក់ស៊ីក្លូដែលមានវ័យចំណាស់ ដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។ យ៉ាងណាមិញ ធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប ក៏បានធ្វើការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ក្នុងឆ្នាំ ២០២២ និងមណ្ឌលមែកឈើ (Branch Center) ក្នុងឆ្នាំ ២០២៣ ផងដែរ។

សមាគមស៊ីក្លូកម្ពុជាជួយ និងទំនុបបំរុងដល់លោកតាធាក់ស៊ីក្លូទូទាំងប្រទេស ក៏ដូចជាអភិរក្សវប្បធម៌នៃការធាក់ស៊ីក្លូ ដែលជាមុខរបរមួយដែលលោកតាធាក់ស៊ីក្លូជាច្រើនបានជ្រើសរើសយកដើម្បីផ្តត់ផ្តង់ជីវភាពពេញមួយជីវិត។ ជាមួយនឹងជំនួយពោរពេញដោយក្តីអាណិតអាសូរពីបុគ្គលិករបស់ធនាគារកាណាឌីយ៉ា និង កាណាឌីយ៉ា គ្រុប ឥឡូវនេះ សមាគមទទួលបានអំណោយ និងសម្ភារៈចាំបាច់មានដូចជាសម្លៀកបំពាក់ គ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវ។

លោក Raymond Sia អគ្គនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា គម្រោងសប្បុរសធម៌នេះ គឺជាផ្នែកសំខាន់មួយនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយដល់អតិថិជន និងសហគមន៍នានា។

លោក Raymond Sia មានប្រសាសន៍ ទៅកាន់បុគ្គលិកធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប និងលោកតាធាក់ស៊ីក្លូប្រហែល ១០០ នាក់ថា “យើងប្តេជ្ញាជួយទៅដល់សហគមន៍វិញ។ ធនាគារ កាណាឌីយ៉ាយកចិត្តទុកដាក់ចំពោះអតិថិជន និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណ បង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងនាពេលបច្ចុប្បន្ននេះផងដែរ យើងទទួលស្គាល់អំពីសារៈសំខាន់នៃលោកតាធាក់ស៊ីក្លូ និងសមាគមស៊ីក្លូកម្ពុជា ព្រមទាំង គុណតម្លៃនៃវប្បធម៌របស់ពួកគាត់ ហើយការបរិច្ចាគទាំងនេះអាចធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។

ខ្ញុំសូមអរគុណដល់សហសេវិករបស់ខ្ញុំនៅធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ាគ្រុប សម្រាប់ចិត្តសប្បុរស ដែលបានធ្វើឲ្យគម្រោងនេះបានកើតមានឡើង។”

លោក Raymond Sia អគ្គនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍អំពីសារៈសំខាន់នៃការជួយ និងការយកចិត្តទុកដាក់ចំពោះសហគមន៍នានា ។

អ្នកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា ពិតជាមានសេចក្តីអំណរគុណចំពោះការបរិច្ចាគនេះ។ 

អ្នកស្រី ឡុង សុខហ៊ួយ មានប្រសាសន៍ថា “អំណោយទាំងនេះពិតជាបានផ្តល់ប្រយោជន៍ និងជួយជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ការងាររបស់លោកតាធាក់ស៊ីក្លូគឺតាមរដូវកាល ហើយពេលខ្លះពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួយដល់គ្រួសារផងដែរ។ វាជារឿងសំខាន់ផងដែរ ដែលយើងជួយពួកគាត់ ដើម្បីឲ្យពួកគាត់បន្តប្រកបរបរប្រចាំជីវិតមួយនេះ។ ក្នុងនាមជាអ្នកតំណាង និងជាប្រធានសមាគមស៊ីក្លូកម្ពុជា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមការងារនៃធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប។”

លោក Raymond Sia អគ្គនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានទទួលលិខិតថ្លែងអំណរគុណពីអ្នកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា។

ក្រុមការងារនៃធនាគារ កាណាឌីយ៉ា និងកាណាឌីយ៉ា គ្រុប ផ្តល់អំណោយ និងអាហារសម្រន់ដល់លោកតាធាក់ស៊ីក្លូ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង