681 ezgif.com resize
Swift cc time

«ព្រះវិហារចំណាស់»អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ក្នុងខេត្តសៀមរាប ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុល អភិរក្ស។ ការជួសជុលនេះនឹងរួមចំណែកថែរក្សាកេរដំណែល នឹងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិក។

ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមភស្តុតាងបានចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិក ជុំនាន់មុន បានក៏សាងឡើង សម្រាប់បូជាដល់ ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារ មានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។

ព្រះវិហារនេះ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម បណ្តោយ៣៧ម ដែលសង់អំពីបេតុង និង ឈើផងដែរ។ ដោយហេតុ អាយុកាល និងបញ្ហាមួយចំនួនទៀត ដំបូលនៃព្រះវិហារមានការខូចខាត ធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ព័ន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះ ក៏ចាស់មួយចំនួន ទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។

ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និង ថវិកា ដើម្បីជួសជុលសំណង់ ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង